រថយន្ត២៤កៅអីក្រុមហ៊ុនថងស៊ិងដឹកភ្ញៀវទេសចរបរទេស ទូស្សេឆេះបណ្តាលភ្ញៀវទេសចរ១៤នាក់ជិះភ័យស្លន់ស្លោ

January 11, 2017 01:36 PM 86

បន្ទាយមានជ័យ ៖ រថយន្ត២៤កៅអីរបស់ក្រុមហ៊ុនថងស៊ិង ដឹកភ្ញៀវទេសចរបរទេសទូស្សេឆេះបណ្តាលភ្ញៀវទេសចរ១៤នាក់ ជិះក្នុងរថយន្តភ័យស្លន់ស្លោ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតខាងកើតភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ស្ថិតក្នុងភូមិសាស្គ្រ សង្កាត់ទឹកផ្លា ក្រុង សិរីសោភ័ណ ។


លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចាន់ដា ស្នងការរងនគបាល ខេត្តបន្ទាយមានជ័យបានដឹងថា រថយន្តដែលត្រូវបានឆាប ឆេះ គឺជារថយន្តធុន២៤កៅអីរបស់ក្រុមហ៊ុនថងស៊ិង ដែលដឹក ភ្ញៀវទេសចរបរទេសចំនួន១៤នាក់ មកពីខេត្តសៀបរាបក្នុង ទិសដៅទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកបានបន្តថា នៅពេលដែលអគ្គិភ័យឆាបឆេះរថយន្តគឺ អ្នកបើកបរបញ្ជាក់ថា មានហុយផ្សែងចេញពីក្បែរចង្កូតហុយៗ ពេលនោះបានអោយភ្ញៀវទេសចរបរទេសចុះហើយពេលនោះអណ្តាលភ្លើងឡើងសន្ធរសន្ធៅឆាបឆេះពេញរថយន្ត ។


លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចាន់ដា បានបន្តថា នៅពេល អគ្គិភ័យឆាបឆេះភ្លាមៗ រថយន្តពន្លត់អគ្គិភ័យស្នងការនគបាល ខេត្ត២គ្រឿង បានមកអន្តរាគមន៍ដែរតែត្រូវរថយន្តរងគ្រោះ ឆាបឆេះអស់ស្ទើរទាំងស្រុងទៅហើយ ។

អគ្គិភ័យដែលឆាបឆេះរថយន្តដឹកភ្ញៀវ គឺឆេះកណ្តាលផ្លូវ បណ្តាលភ្ញៀវបរទេសភ័យខ្លាច និងស្ទះចរាចរណ៍អស់ជិត១ ម៉ោង ។ ចំណែកភ្ញៀវទេសចរចំនួន១៤នាក់ត្រូវបានរថយន្ត ក្រុមហ៊ុនថងស៊ិងមកដឹកសាងបន្តទៅក្រុងប៉ោយប៉ែត ៕ប្រភព: អគ្គស្នងការដ្ឋាននគរបាលជាតិ

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ