ប្រកាសអន្តរក្រសួង ស្តីពី «ការផ្តល់សេវារដ្ឋបាល» របស់ ក្រសួងមហាផ្ទៃ, ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ដោយឥតគិតថ្លៃ

January 11, 2017 02:51 PM 674

 

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួងថ្មីមួយ ស្តីពីការផ្តល់សេវា រដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីកំណត់តម្លៃការផ្លល់សេវា រដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីយកថវិកាជាប្រយោជន៍ ដល់ប្រទេសជាតិ ។

ជាការកត់សម្គាល់ ប្រកាសអន្តរក្រសួងនេះ បានលុបចោល ថ្លៃសេវា សម្រាប់ការងាររដ្ឋបាលមួយចំនួនដូចជា ៖

* ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ របស់ជនបរទេស ជាមួយ ប្រជាពលរដ្ឋខ្មែរ
* ការផ្តល់សៀវភៅស្នាក់នៅ
* ទុតិយតា ឬតតិយតា សៀវភៅស្នាក់នៅ
* ការស្នើសុំបន្ថែម ឬបន្ថយសមាជិក ក្នុងសៀវភៅស្នាក់នៅ
* ការផ្តល់សៀវភៅគ្រួសារ
* ទុតិយតា និងតតិយតា សៀវភៅគ្រួសារ
* ការស្នើសុំបន្ថែម ឬបន្ថយសមាជិកគ្រួសារ ក្នុងសៀវភៅ គ្រួសារ
* ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
* ទុតិយតា ឬតតិយតា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។

ព័ត៌មានលម្អិតស្តីពីថ្លៃសេវានានា របស់ក្រសួងមហាផ្ទៃ សូម អានប្រកាសអន្តរក្រសួងទាំងស្រុង ៖

ប្រភព: អគ្គស្នងការដ្ឋាននគរបាលជាតិ

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ