នៅផ្សារអូប្ញស្សីមានលក់បង្គាស្រស់និងស្ពៃជ្រក់មានសារធាតុគីមី

January 12, 2017 03:59 PM 135

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជកម្ម , ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក កាំកុងត្រូល និង លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ព្រមទាំងមន្ត្រីក្រោមឱវាទ មន្ត្រីជំនាញ កាំកុងត្រូលផែស្ងួត ចុងទីភ្នំពេញ រួមជាមួយ មន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារអូរឬស្សី បានចុះធ្វើការ អប់រំ ផ្សព្វផ្សាយ ដល់អាជីវករ ប្រជាពលរដ្ឋជាអតិថិជន អ្នកប្រើប្រាស់ ឲ្យយល់ដឹងបន្ថែម ពីសុវត្ថិភាពចំណីអាហារ និង ត្រួតពិនិត្យ ទំនិញ នៅក្នុងផ្សារអូរឬស្សី ព្រមទាំងបានយកគំរូ ទំនិញមួយចំនួន មកពិសោធន៍នៅក្នុងរថយន្តពិសោធន៍ចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ រួមមាន សរសៃគុយទាវ មី ប្រហិត គ្រឿងសមុទ្រ បន្លៃស្រស់គ្រប់មុខ និង គ្រឿងជ្រក់ បានចំនួនចំនួន៧១គំរូ ជាលទ្ធផលបានរកឃើញស្ពៃជ្រក់ និង បង្គាស្រស់ មានវត្តមាន និង បានអញ្ជើញអាជីវករដែល ពាក់ព័ន្ធចំនួន ២តូប ដែលពិសោធន៍ឃើញមាន សារធាតុគីមី ហាមឃាត់ មកស្នាក់ការផ្សារអូរឬស្សី ឲ្យគាត់បញ្ឈប់ការផលិត ការលក់ដូរទំនិញទាំងនោះចាប់ពីពេលនេះតទៅ ៕ ប្រភព: អគ្គស្នងការដ្ឋាននគរបាលជាតិ

 

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ