នាំខ្លួនបុរសញៀនថ្នាំម្នាក់ទៅកាន់មណ្ឌលអប់រំបន្សាបថ្នាំញៀនក្រចេះឱកាសថ្មី

August 31, 2017 01:52 PM 83

កំពង់ចាម ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៨និង៣០នាទី កម្លាំងជំនាញអធិការដ្ឋានស្រុកកោះសូទិន បានធ្វើការឃាត់ខ្លួនជនញៀនគ្រឿងញៀ១នាក់ ឈ្មោះ គល់ សៀងវ៉ាន់ ហៅវ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល តាមបណ្តឹងផ្ទាល់មាត់របស់ប្រពន្ធឈ្មោះ ប៉ែន ស៊ីឡាយ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១០ ឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម។

ការឃាត់ខ្លួនបុរសខាងលើ គឺធ្វើឡើងតាមការស្នើសុំរបស់ប្រពន្ធបុរសខាងលើ សូមអោយសមត្ថកិច្ចយើងជួយនាំខ្លួនប្តីរបស់គាត់ទៅបន្សាបផ្តាច់គ្រឿងញៀននៅមជ្ឈមណ្ឌលអប់រំ ព្យាបាល បន្សាប និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនក្រចេះឱកាសថ្មី ។ ករណីខាងលើនេះ សមត្ថកិច្ចបានឆ្លងយោបល់លោកឩត្តមសេនីយ៍ទោស្នងការរួចហើយៗលោកស្នងការក៏បានឯកភាពតាមការស្នើសុំផងដែរ ៕

 

ដោយ៖

អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ