អ្នកសារព័ត៌មានស្ថាប័នព្រះច័ន្ទកម្ពុជាត្រូវក្រុមជនពិការព្រួតវាយនិងឈើច្រត់បណ្តាលបែកច្រមុះ

September 01, 2017 09:52 AM 90

បន្ទាយមានជ័យ ៖ អ្នកសារព័ត៌មានស្ថាប័នព្រះច័ន្ទកម្ពុជាត្រូវក្រុមជនពិការព្រួតវាយនិងឈើច្រត់បណ្តាលបែកច្រមុះនិងកញចឹងឃាត់ខ្លួន៤នាក់នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នៅកន្លែងត្រួតពិនិត្យទំនិញច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

អ្នកសារព័ត៌មានរងគ្រោះមាន ឈ្មោះ វេន ប្រុស ហៅច័ន្ទ ភេទប្រុស អាយុ៣២ឆ្នាំ(មុខងារអ្នកយកព័ត៌មានស្ថាប័នព្រះច័ន្ទកម្ពុជា)ស្នាក់នៅសង្កាត់.ក្រុងប៉ោយប៉ែត។

តាមសំដីជនរងគ្រោះបានប្រាប់ថា៖នៅពេលជនពិការព្រួតវ៉ៃគឺមានភារកិច្ចទៅយកព័ត៌មាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខណះពេលទៅដល់ឃើញរទេះជនពិការត្រូវបានមន្ត្រីជំនាញប្រចាំច្រកទ្វារអន្តរជាតិចែកចេរឃើញស្បងព័ត៌ខ្មៅសង្ស័យសួរនាំលេងធម្មតា។មិនដឹងគាត់គំពីកាលណានាំគ្នាប្រមាណជាង១០នាក់មានឈើច្រត់គ្រប់ដៃបានព្រួតវ៉ៃមកលើគាត់ម្នាក់ឯងបណ្តាល បែកច្រមុះហូរឈាម និង ចំកញ្ចឹងករវិលមុខចង់ដួលផ្កាប់មុខតែទប់ស្មារតីទាន់។

អ្នកកាសែតរងគ្រោះរូបនោះបានបញ្ជាក់ថា៖ក្រោយពេលជនពិការវ៉ៃនោះត្រូវបានអ្នកឃើញហេតុការជួយរំដោះខ្លួនចេញទើបមិនបណ្តាលត្រូវធ្ងន់ធ្ងរ។ហើយភ្លាមៗនោះបានដកខ្លួនចេញពីហ្វូងជនពិការបានទៅប្តឹងមន្ត្រីជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចាត់ការភ្លាមៗផងដែរដោយឃាត់ខ្លួនបានជនដៃដល់៤នាក់ជាជនពិការអូសរទេះជ្រេទំនិញចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតហើយជាមុខសញ្ញាកាងសាច់មាន់ឆ្អឹងមាន់ខូចគុណភាពចូលដែលមន្ត្រីជំនាញធ្លាប់ប្រមានមកហើយ។

លោក ធិន ស៊ីនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា៖ ក្រោយពេលទទួលពេលទទួលពាក្យបណ្តឹងពីជនរងគ្រោះជាអ្នកសារព័ត៌មាន បានចាត់កំលាំងនគរបាលទៅនាំខ្លួនជនពិការ ៤នាក់ លើករថយន្តយកមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអោយកម្លាំងជំនាញសាកសួរដំណើររឿងដែលបង្ករបួសស្នាមទៅលើអ្នកសារព័ត៌មានម្នាក់បណ្តាលរបួស។

លោកបានបញ្ជាក់ថា៖ ជំហ៊ានដំបូង គឺលោកព្យាយាមសម្របសម្រួលគ្នាទាំងពីរភាគី ដើម្បីស្រុះស្រួលគ្នា បើមិនដោះស្រាយមិនទទួលបានលទ្ធផលទេ និង អនុវត្តទៅតាមផ្លូវច្បាប់ចំពោះជនដែលបង្ក៕

 

ដោយ៖

អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ