រថយន្តដឹកគ្រឿងរំសេវ ផ្ទុះបណ្តាលអោយ២នាក់ របួសធ្ងន់២នាក់

September 01, 2017 01:35 PM 103

បន្ទាយមានជ័យ ៖ ហេតុការណ៍រន្ធត់មួយបានកើតឡើង បណ្តាលអោយមនុស្ស២នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង២នាក់ទៀតរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ផងដែរ។ ហេតុការណ៍គួរអោយសង្វែកខាងលើនេះ កើតឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តបង្កម៉ាក នីសាន់ ពណ៌ខ្មៅ ផ្ទុះខូចទាំងស្រុង និងបង្កអោយខូចខាតម៉ូតូ ៤គ្រឿងទៀតផងដែរ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងនៅកន្លែងកើតហេតុ និងវាស់វែង ប្រមូលភស្តុតាង ចាត់ការតាមនីតិវីធី ៕

 

ដោយ៖

អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ