ករណីធ្វើអត្តឃាតដោយសារការចងកសម្លាប់ខ្លួនបានសម្រេចនៅស្រុក ទ្រាំង

September 01, 2017 01:43 PM 109

តាកែវ ៖ លោកវរសេនីយ៍ត្រី ប៉ិច វណ្ណា អធិការរងបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តតាកែវ។

ក្រោយពីទទួលព័ត៌មានថាមានករណីចងកសម្លាប់ខ្លួនភ្លាម លោកអធិការរងបានដឹកនាំកម្លាំងជំនាញនគរបាលស្រុកចុះទៅពិនិត្យកន្លែងកើតហេតុ។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ចន្លោះម៉ោង១៤ទៅម៉ោង១៧នាទី នៅភូមិព្រៃស្លឹក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនម្នាក់ ឈ្មោះសឿន ចន្ថា ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកកំណើតនៅភូមិឃុំកើតហេតុខាងលើ មានមុខរបររកស៊ីនៅប្រទេសថៃបានចងកសម្លាប់ខ្លួន ដោយខ្សែគោនៅលើដើមព្រីងខាងក្រោយផ្ទះឪពុករបស់ខ្លួនចម្ងាយប្រហែល១០០ម។

លោកអធិការរងបន្តទៀតថា ជាង១០ឆ្នាំមកហើយដែលឈ្មោះសឿន ចន្ថា បានលែងលះប្រពន្ធចេញទៅរកស៊ីនៅថៃមិនដែលមកផ្ទះទេទើបតែថ្ងៃកើតហេតុឈ្មោះ សឿន ចន្ថា ជិះម៉ូតូមកចុះក្នុងភូមិមិនចូលផ្ទះទេ។

ប្រភពបានឲ្យដឹងទៀតថា ករណីខាងលើប្រហែលជាជនធ្វើអត្តឃាតនេះមានវិបត្តិផ្លូវចិត្ត។ កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវនិងមានការចូលរួមពីលោកគ្រូពេទ្យធ្វើកោសល្យវិច្ច័យសាកសពជំនាញសន្និដ្ឋានបានថាឈ្មោះ សឿន ចន្ថា ពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិប្រាកដមែនបច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

 

ដោយ៖

អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ