ពលករចំនួន១៥នាក់ត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទទួលពីអង្គការIJM

September 01, 2017 02:57 PM 99

សៀមរាប ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ នៅស្នងការដ្ឋាននគរខេត្តសៀមរាបការិយាល័យប្រឆាំងការ ជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយ លោកវរសេនីយ៍ទោ ជា ហេង នាយការិយាល័យ និងមានការសម្របសម្រួលដោយលោកស្រីវរសេនីយ៍ឯក ដួង ថាវរី ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សការពារអនិតិជន និង យេនឌ័រ បានទទួលពលករ ចំនួន១៥នាក់ដែលចាញ់បោកមេខ្យល់ទៅធ្វើការចុះទូកដឹកប្រេងខុសច្បាប់នៅក្នុងប្រទេសថៃដោយមិនបានប្រាក់កំម្រៃក្នុងរយៈពេលអ្នកខ្លះ ២ឆ្នាំអ្នកខ្លះទៀត១ឆ្នាំកំពុងធ្វើការសាកសួរបំភ្លឺដែលពលករទាំងនេះត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចថៃបានទៅបង្រ្កាបទូកដឹកប្រេងខុសច្បាប់និងចាប់ឃាត់ខ្លួនហើយត្រូវបានស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃបញ្ជូនមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតតាមរយៈអង្គការIJMដែលមានចំនួន ១៥នាក់ក្នុងនោះមានស្រុកជីក្រែង១៤នាក់និងស្រុកស្វាយលើចំនួន១នាក់។

ក្រោយពីការសួរនាំរួចកម្លាំងយើងបានធ្វើការផ្សព្វផ្សាយអប់រំនិងណែនាំដល់ពួកគាត់និងបានឲ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញផងដែរ ៕

 

ដោយ៖

អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ