មានវិបត្តិផ្លូវចិត្តចងកសម្លាប់ខ្លួននៅក្រោមផ្ទះ

September 04, 2017 09:33 AM 309

ព្រៃវែង ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទី នៅចំណុចក្រោមផ្ទះឈ្មោះម៉ៅ ពៅ ភេទស្រី អាយុ៧១ឆ្នាំ ក្នុងភូមិគ្លែងគង់ ឃុំបឹងដោល ស្រុកព្រះស្តេច មានករណីភ្ញាក់ផ្អើលមួយកើតឡើង ដោយសារបុរសម្នាក់ដែលគេដឹងថា មានវិបត្តិផ្លូវចិត្តបានចងកសម្លាប់ខ្លួន ។

បុរសដែលធ្វើអត្តឃាតខ្លួនឯងឈ្មោះ វ៉ា ភក្តី ភេទប្រុស អាយុ២២ឆ្នាំ ត្រូវជាចៅបង្កើត របស់លោកយាយម្ចាស់ផ្ទះដែលបានមករស់នៅជាមួយតាំងពីតូច) បានយកខ្សែអង្រឹងចងកភ្ជាប់នឹងននងផ្ទះ ពណ៌ខ្មៅប្រវែង១ម៉ែត្រ បណ្តាលឲ្យស្លាប់។

បច្ចុប្បន្ន សាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

 

ដោយ៖

អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ