អគ្គីភ័យឆេះកង់ឡានចាស់ៗ ដែលរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកយកមកចាកចោល

September 04, 2017 02:27 PM 326

ព្រៃវែង៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល០៦និង០០នាទីព្រឹក លើផ្លូវជាតិលេខ៨ ចន្លោះ Km 60-61ភូមិត្នោត ឃុំ រកា ស្រុកពារាំង ខេត្តព្រៃវែង ។ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ( ធុនធំ ) ធ្វើដំណើរពីលិចទៅកើត មកដល់កន្លែងកើតហេតុម្ចាស់រថយន្តបាន ចាក់ទម្លាក់កម្ទេចសំបកកង់រថយន្តចាស់ៗចោលនៅក្បែរចិញ្ចើមផ្លូវ ហើយបើកទៅបាត់ ។

លុះដល់ម៉ោងប្រហែល ០៧និង៤០នាទីព្រឹក មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថាមានភ្លើងឆេះសំរាមនៅកន្លែងកើតហេតុខាងលើ ធ្វើឲ្យស្ទះចរាចរណ៍តាមផ្លូវ ។ ពេលនោះកម្លាំងនគរបាលស្រុកបានចេញរថយន្តពន្លត់អគ្គីភ័យមកពន្លត់បានស្ថាពរនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ដោយប្រើប្រាស់អស់ទឹកប្រមាណជា ៤ធុងរថយន្ត ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់រថយន្តខាងលើ ។

 

ដោយ៖

អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ