ឃាត់ខ្លួនជនសង្ស័យម្នាក់ សំងំប្រើប្រាស់ថ្នាំញៀន

September 05, 2017 09:16 AM 320

ក្រចេះ ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង១០និង៣០នាទី ចំណុចខាងលិចវត្តព្រែកប្រសព្វលើ ឈៀងខាងត្បូងប្រហែល150m ក្នុងភូមិព្រែកប្រសព្វកណ្តាល ឃុំស្រុកព្រែកប្រសព្វ មានករណីប្រើប្រាស់គ្រឿងញៀន ។

ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនោះ កម្លាំងអធិការដ្ឋាននិងប៉ុស្តិ៍ចុះបង្ក្រាបដេញចាប់ឃាត់ខ្លួនឈ្មោះ នូ សុវណ្ណនៈ ហៅទូច ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រែកប្រសព្វកណ្តាល ឃុំព្រែកប្រសព្វរហូតដល់ផ្ទះ ដកហូតសម្ភារៈសម្រាប់ជក់មួយចំនួន និងស្បែកជើងមួយគូ រីឯឈ្មោះ ឌុច ពូល ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិព្រែកប្រសព្វកណ្តាល ឃុំព្រែកប្រសព្វ រត់គេចខ្លួនបាត់ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ៖ ពួកគេអ្នកទាំងពីរនាក់បានជក់ជាមួយគ្នានៅទីនោះប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងទៅកាន់ការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី ៕

 

ដោយ៖

អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ