កុមារាអាយុ១០ឆ្នាំម្នាក់ចុះមុជទឹកបណ្ដាលឲ្យលង់ស្លាប់នៅស្រុកល្វាឯម

September 05, 2017 11:08 AM 368

កណ្ដាល ៖ កុមារាអាយុ១០ឆ្នាំម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាង អណោចអធ័ម ខណៈតាមឪពុកទៅមុជទឹក ត្រង់ចំណុចស្ពាន ថ្មទី១ ផ្លូវសំពោង នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្ត្រីនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្ត្រនិងកោសល្យវិច្ច័យស្រុកល្វាឯមបានឲ្យដឹងថា កុមាររងគ្រោះឈ្មោះ កែវ ពុធណារ័ត្ន ភេទប្រុស អាយុ១០ឆ្នាំ ជាតិខ្មែរ មានទីលំនៅ ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុកុមាររងគ្រោះ បានជិះម៉ូតូជាមួយឪពុកទៅមុជទឹក ខណៈមកដល់ចំណុច កើតហេតុស្រាប់តែកុមាររងគ្រោះបានចុះពីលើម៉ូតូរួចដើរសំដៅទៅចំណុចស្ពានថ្មទី១ ភ្លាមនោះក៏បានធ្លាក់ចូលក្នុងទឹក ដែលកំពុងតែហូរខ្លាំង បណ្ដាលឲ្យទឹកគួចយកកុមាររងគ្រោះ បាត់តែម្ដង ភ្លាមនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ ជិតខាងបាននាំគ្នាជួយរាវរកយកមកលើគោក តែជាអកុសល កុមាររងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រោយពីមានហេតុការណ៍នគរបាលបានចុះមកពិនិត្យសាក សពរួចបញ្ជាក់ថា កុមាររងគ្រោះពិតជាស្លាប់ដោយសារលង់ ទឹកពិតប្រាកដមែន ។ ចំណែកសាកសពត្រូវបានប្រគល់ទៅ ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

 

ដោយ៖

អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ