លោក Jorge Sampoli លើកឡើងថា ខ្ញុំរីករាយបើសិនបានក្លាយជាគ្រូបង្វឹករបស់ Messi

January 05, 2017 09:01 AM 122

អ្នកចាត់ការទូទៅរបស់ក្លឹប Seville គឺលោក Jorge Sampoli ថ្មីៗនេះបានលើកឡើងថា លោកសប្បាយចិត្តណាស់ បើថៃ្ងណាមួយ រូបគាត់មានឱកាសមក បង្វឹកកីឡាករឆ្នើម Lionel Messi ក្នុងអាជីពរបស់គាត់ទៅថៃ្ងអនាគត។

លោក Jorge Sampaoli បានបង្ហើបថា “ខ្ញុំរីករាយក្នុងការមកបង្វឹកនិងដឹកនាំ Messi ព្រោះខ្ញុំអាចឃើញគេ ជារៀងរាល់ថៃ្ង។ វាជាឱកាសដ៏កម្រមួយ ដែលយើងអាច មើលការលេងរបស់កីឡាករ ដែលខ្លាំងជាងគេលើលោក ផ្ទាល់នឹងភ្នែករបស់យើង។ ពិតណាស់ Messi លេងបានល្អណាស់ ដូច្នេះតើអ្នកណាដែលថា មិនចង់ធ្វើជាគ្រូបង្វឹករបស់គាត់។”

លោក Sampaoli ក៏បានបន្ថែមទៀតថា “ប្រសិនបើយើងធ្វើឲ្យ Messi សប្បាយចិត្តនោះ យើងមានសង្ឃឹមដល់ទៅ ៩៥% ថា ក្រុមនឹងឈ្នះ។ ហើយប្រសិនបើ Messi មានអារម្មណ៍ល្អ គឺក្រុមមិនងាយនឹងចាញ់ទេ៕”

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ