លោក Arsene Wenger បង្ហើបថា ខ្សែប្រយុទ្ធ Alexis ចង់បន្តនៅ Arsenal

January 06, 2017 09:05 AM 156

ខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis ទើបតែបន្តកុងត្រាថ្មីជាមួយក្រុមកាំភ្លើងធំ Arsenal ដល់ឆ្នាំ ២០១៨ ខណ:ដែលកំពុងមានបញ្ហាខ្លះចំពោះកិច្ចសន្យានេះថ្មីនេះ។ ទន្ទឹមនឹងនេះដែរ អ្នកចាត់ការទូទៅ របស់ Arsenal លោក Arsene Wenger បានបង្ហើបឱ្យដឹងថា ខ្សែប្រយុទ្ធ Alexis sanchesz បានប្រាប់លោកថា គាត់ចង់បន្តលេងនៅ Arsenal ។

គួរបញ្ជាក់ថា កាលពីថ្មីនេះ  sanchesz ​ត្រូវបានក្លឹបធំៗនៅលីគ កំពូលចិនតាមចែចូវដោយហ៊ានផ្តល់ឱ្យប្រាក់ឈ្នួលយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់រូបគេ ខណ:ដែលតារាឆ្នើមរូបនេះមិនសូវជាចាប់អារម្មណ៏នឹងការទៅលេងនៅទីនោះឡើយ។

យ៉ាងណាមិញលោក Wenger បានបន្ថែមថា Alexis Sanchez  គឺតាំងចិត្តរួចហើយថានឹងនៅជាមួយ Arsenal ហើយខ្ញុំជឿជាក់ថា យើងនឹងអាចបន្តកុងត្រាជាមួយគាត់សម្រាប់រដូវកាលថ្មីខាងមុខនេះ៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ