Man Utd គ្រោងផ្តល់ប្រាក់ឈ្នួលដល់ខ្សែប្រយុទ្ធ Antoine Griezmann 220,000 ផោនក្នុងមួយសប្តាហ៏

January 06, 2017 09:43 AM 117

ក្លឹបបិសាចក្រហម Manchester United គ្រោងចុះកុងត្រានាំយកខ្សែប្រយុទ្ធឆ្នើម Antoine Griezmann របស់ក្រុមយក្ស​អេស្ប៉ាញ AT Madrid ដោយត្រៀមផ្តល់ប្រាក់ឈ្នួលដល់ទៅ 200,000 ផោនក្នុងមួយសប្តាហ៏សម្រាប់កីឡាកររូនេះ។ យោងតាមកាសែត SunSport បានឱ្យដឹងថា នាយកក្លឹប Man utd គ្រោងនឹងធ្វើការពិភាក្សាគ្នាជាមួយនឹងអ្នកតំណាងឱ្យតារាឆ្នើម Antoine Griezmann នៅក្នុងសប្តាហ៏នេះផងដរ។

ដូច្នេះមានន័យថា​ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ អាចនឹងចូលរួមជាមួយមិត្តរួមជាតិបារាំងគឺកីឡាករតម្លៃខ្លួន​ខ្ពស់បំផុត Paul pogba នៅ Man Utd ក្រោមការដឹកនាំរបស់អ្នកចាត់ការ Jose Mourinho ស្របពេលដែលលោករំពឹងថា Man Utd នឹងអាចក្លាយជាក្លឹបកំពូលរបស់អង់គ្លេស និង នៅ អ៊ឺរ៉ុបវិញបាន នាពេលអនាគត៕  

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ