អ្នកចាត់ការ Pep Guardiola ថា លោកបំពេញការងារបានល្អបែបនេះ ក៏ដោយសារសំណាងខ្លះដែរ

January 06, 2017 02:02 PM 133

លោក Pep Guardiola  ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹបមេឃខៀវ Manchester City ថ្មីៗនេះបានលើកឡើងថា សមិទ្ធដែលលោកទទួលបានពីក្លឹបធំៗពីរគឺ FC Barcelona និង Bayern Munich អាចនិយាយបានថា ល្អហើយ ប៉ុន្តែក៏ជាសំណាងដែរ ព្រោះបានធ្វើការជាមួយកីឡាករ ល្អៗដែលមានសមត្ថភាពខ្ពស់។

លោក Pep Guardiola បាននិយាយថា  “ខ្ញុំទទួលបានជោគជ័យខ្លាំង ព្រោះតែការខិតខំប្រឹងប្រែងរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំមានសំណាង ត្រង់បានដឹកនាំកីឡាករ ដែលលេងបានល្អនិងមានទេពកោសល្យជាច្រើននាក់។ ខ្ញុំគិតថា ខ្ញុំគឺជាគ្រូល្អម្នាក់ ព្រោះធ្លាប់បាន ដឹកនាំក្លឹបល្អបានច្រើនឆ្នាំ និងជួយឲ្យពួកគេឈ្នះពាន ជាច្រើនផងដែរ។ អ្នកមិនអាចគិតដល់ទេ ពីសមត្ថភាពដ៏ល្អរបស់កីកីឡាករទាំងនោះ”។

លោក Guardiola បានបញ្ជាក់បន្ថែមថា “ប្រសិនបើអ្នកគិតថា Man City នឹងឈ្នះពាន ព្រោះខ្ញុំជាដឹកនាំ គឺយើងមិនចេះតែនិយាយបានទេ ព្រោះវាមិនមែនជារឿងងាយស្រួលទេ។ ដោយ ពួកយើងត្រូវការកែតម្រូវ នូវចំណុចខ្វះខាតជាច្រើន ហើយឥលូវនេះ យើងកំពុងចាប់ផ្ដើមធ្វើវាហើយ៕”

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ