Chelsea លត់ Peterborough 4-1 នៅ FA Cup ជុំទី៣ យប់មិញ(វីដេអូ)

January 09, 2017 09:00 AM 106

នៅព្រឹត្តិការណ៏ប្រកួត FA Cup ជុំទី៣កាលពីយប់មិញ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Peterborough ដែលមកពីក្របខ័ណ្ឌ League one ក្នុងលទ្ធផល 4-1 ដើម្បីបន្តឡើងទៅជុំទី៤។

 ៤​គ្រាប់​​បាល់​របស់​ Chelsea ក្រោមការដឹកនាំរបស់លោក Conte ស៊ុតបញ្ជូលទី​ដោយ​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង Pedro ២​គ្រាប់​ម្នាក់​ឯងៅ ​​​នាទី ១៨, ៧៥ ហើយ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Batshuayi បន្ថែម​បាន​១​គ្រាប់​នៅ​នាទី ៤៣ និង Willian នាទី​៥២។

យ៉ាងណាមិញ នៅនាទី ៦៧ ខ្សែការពារប្រធានក្រុម Jonh Terry ត្រូវពិន័យកាតក្រហមដោយត្រូវដកចេញ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយកីឡាករ Angol ក្រោយមក Chelsea សល់​គ្នា​ត្រឹម​១០​នាក់នាំឱ្យក្រុម ​ Peterborough មានឱកាសរក​បាន​១​គ្រាប់​វិញ​នៅ​នាទី ៧០។

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ