ក្រុមយក្សអេស្ប៉ាញ FC Barcelona បានត្រឹមស្មើ Villareal ១-១ នៅ La Liga យប់មិញ( វីដេអូ)

January 09, 2017 09:19 AM 184

ការប្រកួតក្នុងក្របខណ្ឌ La Liga គឺក្លឹបយក្សអេស្ប៉ាញ FC Barcelona បានបាត់បង់ ២ពិន្ទុ ក្រោយបញ្ចប់ត្រឹមលទ្ធផលស្មើគ្នាជាមួយក្រុម  Villarreal ក្នុងលទ្ធផល ១ទល់នឹង១កាលពីយប់មិញនេះ ។

នៅក្នុងទឹកដី El Madrigal របស់ក្លឹប Villareal ពោលគឺនៅ ក្នុងវគ្គទីមួយ ក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាបានទេ ទោះបីជា Barcelona ខំសម្រុក ហើយ​ Villareal ចាំវាយបកក៏ដោយធ្វើឲ្យចប់វគ្គទីមួយ ក្រុមទាំងបានត្រឹមលទ្ធផលស្មើគ្នា។

ចូលដល់វគ្គទីពីរក្រុមម្ចាស់ផ្ទះ Villarreal បានបង្កភាពភ្ញាក់ផ្អើល ដោយបានរកគ្រាប់បាល់បញ្ចូលទី ដោយកីឡាករ Sansone។ ក្រុមភ្ញៀវ Barca ក៏បានបើកការវាយសម្រុកយ៉ាងខ្លាំងរហូតរកបាន១គ្រាប់ស្មើដោយបាល់ Free kick រប​ស់តារាឆ្នើម  Lionel Messi នៅនាទីទី៩០ ប៉ុន្តែវាហាក់ជាយឺតពេលបន្តិច ដោយធ្វើឲ្យចប់ការប្រកួត Villarreal 1-1 Barcelona។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ ការប្រកួតនេះក្រុម Barcelona បានធ្លាក់ទៅលេខបីខណៈ Villarreal ធ្លាក់ទៅលេខ៥ ជាបណ្តោះអាសន្ន៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ