ក្រុមជើងខ្លាំងថៃ Buriram United លត់ Lanexang ២-០ ដើម្បីបន្ដគ្រងជើងឯកពាន TMCC-2016 នេះ

January 09, 2017 10:27 AM 87

ក្រុមខ្លាំង Buriram United របស់ថៃ បានបន្ដគ្រងតំណែងជើងឯកពានរង្វាន់ TOYOTA Mekong Club Championship 2016(TMCC) មួយរដូវកាលទៀតហើយ ក្រោយពីធ្វើការវាយបកយកឈ្នះក្រុម Lanexang United របស់ឡាវ ក្នុងលទ្ធផល ២-០ នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រជើងទី២ ក្នុងទឹកដីរបស់ខ្លួនដែលបានបញ្ចប់ការប្រកួតកាលពីយប់ម្សិលមិញនេះ។ 

គួរបញ្ជាក់ថា នៅជើងទី១ ក្រុមអ្នកមានលុយ Lanexang Unitd របស់ឡាវ បានយកឈ្នះក្រុម Buriram ដោយលទ្ធផល ១-០ នៅលើទឹកដីរបស់ខ្លួន ៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ