Pogba កំពុងព្យាយាមបញ្ចុះបញ្ចូលមិត្តរួមជាតិ Greizmann ឱ្យមកលេងនៅ Man Utd

January 10, 2017 09:00 AM 197

ខ្សែបម្រើតម្លៃខ្លួនខ្ពស់បំផុត Paul Pogba កំពុងតែធ្វើការបញ្ចុះបញ្ចូលខ្សែប្រយុទ្ធមិត្តរួមជាតិ Antoine Greizmann ដើម្បីឱ្យរូបគេផ្លាស់មកលេងឲ្យ Man Utd ទោះបីជាថ្មីៗនេះ Greizmann បានបញ្ជាក់យ៉ាងច្បាស់ថា រូបគេនឹងបន្តលេងអោយក្លឹប Atletico Madrid ក៏ដោយ។

គួរបញ្ជាក់ថា Pogba និង Greizmann គឺជាដៃគូនិងមិត្តដ៏ល្អនឹងគ្នា ហើយក៏មានទំនាក់ទំនងស្អិតរមួតផង។ ខណ:ពេលនេះ ក៏លេចឮព័ត៌មានថា រូបគេអាចនឹងមកលេងឱ្យក្លឹបបិសាចក្រហម Manchester United នៅក្នុងឆ្នាំ២០១៧នេះ។

ប្រាកដណាស់ កាលពីអាទិត្យមុននេះ ភ្នាក់ងាររបស់កីឡាករអន្តរជាតិបារាំង Antoine Greizmann បានមកកាន់ទឹកដី Old Trafford ដើម្បីធ្វើការចរចាគ្នា ដូចជាការផ្តល់ប្រាក់ឈ្នួលចំនួន ២២ម៉ឺនផោនក្នុងមួយសប្តាហ៍៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ