កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo វ៉ាដាច់គូប្រជែង Messi និង Griezmann លើកពានកីឡាករបាល់ទាត់ល្អបំផុតលើពិភពលោក

January 10, 2017 09:29 AM 202

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្រុមអធិរាជស Real Madrid បាន​ឈ្នះ​ពាន​កីឡាករ​បាល់ទាត់​​ល្អ​បំផុត​ក្នុងលោក ​ប្រចាំ​ឆ្នាំ​២០១៦ ក្នុង​ពិធី​ប្រគល់​ពាន​ប្រចាំ​ឆ្នាំ​របស់ FIFA នៅ​ទីក្រុង Zurich ប្រទេស​ស្វីស កាលពីយប់មិញនេះ។

ពោលគឺ Super Star ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់រូបនេះ បាន​​យក​ឈ្នះ​គូ​ប្រជែងធំ Lionel Messi និង Antoine Griezmann ដើម្បី​លើក​ពាន​ខាង​លើ​ រំលង​តែ​១​ខែ​ប៉ុណ្ណោះ​ក្រោយ​រូប​គេ​ឈ្នះ Ballon d'Or កាល​ពី​ខែ​ធ្នូកន្លងទៅ។

ពិតណាស់ តារាឆ្នើមវ័យ​៣១​ឆ្នាំ​ ជា​តួអង្គយ៉ាងសំខាន់​ជួយឱ្យក្រុមស្តេចស​ Real Madrid ឈ្នះ​ Champions League និង​ជួយ​ ជម្រើសជាតិព័រទុយហ្គាល់​ឈ្នះពាន Euro ក្នុង​ឆ្នាំ​ 2016 កន្លងមក៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ