ខ្សែប្រយុទ្ធ Roberto Firmino ត្រូវចោរចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាង ៨៥៣០៩ ដុល្លារ

January 10, 2017 11:15 AM 152

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Roberto Firmino របស់ក្រុមហង្សក្រហម Liverpool  ត្រូវចោរចូលលួចរបស់មានតម្លៃក្នុងផ្ទះអស់ប្រមាណជាង ៧០០០០ផោន (៨៥៣០៩ដុល្លារ) កាលពីយប់ថ្ងៃអាទិត្យ។

ប្រភពពីកាសែត The Sun បានឲ្យដឹងថា នៅពេលដែល Firmino និងភរិយាមិននៅផ្ទះ ចោរបានលួចចូលក្នុងផ្ទះនៅក្នុងទីក្រុង Liverpool លួចអស់គ្រឿងអលង្គារ នាឡិកា និងសំលៀកបំពាក់ថ្លៃមួយចំនួន ដែលគិតទៅសរុបអស់ប្រហែល ៧០០០០ផោន។

ចំពោះករណីខាងលើនេះ ខាងមន្រ្តី ប៉ូលិសអង់គ្លេស កំពុងតាមស៊ើបរកជនល្មើស ដើម្បីនាំមកផ្តន្ទាទោស ប៉ុន្តែខណ:ពេលនេះ នៅមិនទាន់ចាប់ខ្លួនចោរទាំងអស់នោះបាននៅឡើយទេ។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលមានចោរចូលលួចរបស់មានតម្លៃនៅក្នុងផ្ទះរបស់កីឡាករបាល់ទាត់។ កន្លងមកខ្សែប្រយុទ្ធ Wayne Rooney របស់ក្រុមបិសាចក្រហម Manchester United និង Romelu Lukaku របស់ក្រុម Everton ក៏ធ្លាប់ចោរចូលលួចក្នុងផ្ទះផងដែរ៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ