លោក Jurgen Klopp ប្រាប់ឱ្យ Barcelona បំភ្លេចការចង់បាន Coutinho ទៀតទៅ

January 11, 2017 09:10 AM 94

អ្នកចាត់ការទូទៅរបស់ក្លឹបហង្សក្រហម Liverpool គឺលោក Jurgen Klopp បានបង្ហើបប្រាប់ទៅកាន់ក្រុមយក្សអេស្ប៉ាញ FC Barcelona ពីអ្វីដែលពួកគេអាចធ្វើបានជាមួយនឹងកញ្ចប់ទឹកប្រាក់ ៦០លានផោនរបស់ពួកគេ ក្នុងគោលបំណងចាប់អារម្មណ៍ទៅលើ Philippe Coutinho។

ខ្សែបម្រើជម្រើសជាតិប្រេស៊ីល Coutinho នឹងវិលត្រឡប់មកកាន់ទីលានវិញ ក្នុងជំនួបទល់នឹង Southampton នាយប់ថ្ងៃពុធនេះ ក្នុងដំណើរប្រជែងពាន EFL Cup វគ្គ1/4 ផ្ដាចព្រ័ត្រ។

 លោក Klopp បានលើកឡើងថា គ្មានកញ្ចប់ទឹកប្រាក់ណា អាចឲ្យលោកសម្រេចចិត្តលក់ទ្រព្យដ៏មានតម្លៃរបស់ខ្លួន នៅក្នុងខែនេះ ឬ អំឡុង ទីផ្សាររដូវក្តៅនោះឡើយ ទោះបីជាដឹងថា Barcelona នឹងមិនបោះបង់ការចិញ្ចឹមចិត្តចង់បានកីឡាកររូបនោះក៏ដោយ។

លោក Klopp បាននិយាយថា “យើងមិនធ្លាប់មានគំនិតមួយ ឬការពិភាក្សាអំពីការចាកចេញរបស់គាត់ឡើយ ដោយសារតែគាត់ គឺជាកីឡាកររបស់យើង គ្មានបំណងអ្វីផ្សេងទឡើៀតឡើយ និងពុំ មានអ្វីដែលត្រូវផ្លាស់ប្តូរនោះទេ”៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ