សាកទាយមើល! ជប៉ុន, ថៃ, សិង្ហបុរី និងម៉ាឡេស៊ី មួយណាជាជម្រើសរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា?

January 11, 2017 09:28 AM 141

បើតាមប្រភពច្បាស់ការមួយ បានអះអាងថា  រដូវកាលថ្មីនេះខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា នឹងមិនបន្ដអាជីពបាល់ទាត់នៅលើទឹកដីកំនើតរបស់ខ្លួនទៀតទេ ។ សារព័ត៌មានក្នុងស្រុកបានចុះផ្សាយយ៉ាងព្រោងពា្រតបែបនេះ គឺស្របពេលដែលខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ បានសរសេរពាក្យពេចន៍គួរឱ្យ ភ្ញាក់ផ្អើលបង្ហោះលើ Facebook ផ្ទាល់ខ្លួនថា «អរគុណបងប្អូនទាំងអស់គ្នា យើងជិតបែកគ្នាហើយ» កាលពីពេលថ្មីៗកន្លងទៅ ។

យ៉ាងណាមិញ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្លឹបបឹងកេតអង្គរម្នាក់ បានបញ្ជាក់ថា “មកដល់ពេលនេះនៅមិនទាន់ច្បាស់ការ អំពីការបញ្ចប់កុងត្រាជាមួយកីឡាករ ចាន់ វឌ្ឍនាកា នោះទេ តែអាចរង់ចាំនៅថ្ងៃទី១៣ ខែមករាខាងមុខ ទើបដឹងពីការពិត” ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្លឹបរូបនោះបានឲ្យដឹងថា បច្ចុប្បន្នកីឡាករជម្រើសជាតិកម្ពុជារូបនេះ មានក្លឹបក្រៅស្រុក ៤ប្រទេស ដែលជាជម្រើសត្រូវបន្ដអាជីពរបស់គាត់ គឺមានជប៉ុន, ថៃ, សិង្ហបុរី និងម៉ឡេស៊ី ៕ 

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ