ក្រុមបាល់ទាត់មកពី 4ប្រទេស នឹងប្រជែងគ្នាក្នុងព្រឹត្តិការណ៍ 2017 Hong Kong Lunar New Year Cup នៅចុងខែនេះ

January 11, 2017 01:19 PM 153

ហុងកុង៖ ដើម្បីចូលរួមអបអរសាទរ ចំពោះពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលនឹងប្រព្រឹត្តទៅនៅចុងខែមករានេះ ក្លឹបបាល់ទាត់ Kitchee ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន បានរួមគ្នាជាមួយក្រុមបាល់ទាត់ ៣ ផ្សេងទៀតដើម្បីបង្កើតឡើងនូវព្រឹត្តិការណ៍ប្រកួតមួយដែលមានឈ្មោះថា 2017 Hong Kong Lunar New Year Cup ។ កម្មវិធីនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ នៅលើទឹកដីហុងកុងដែលមានក្រុមចូលរួមដូចជា៖ Muangthong United (ថៃ), Seoul FC (កូរ៉េខាងត្បូង), Kitchee FC (ហុងកុង) និងក្រុម U-23 ជម្រើសជាតិអូស្ត្រាលី ។

ចំពោះកាលវិភាគប្រកួតនោះគឺនាថ្ងៃទី២៨ ខែមករា ក្រុម Kitchee ត្រូវជួបក្រុម Muangthong ខណៈដែលក្រុម Seoul ត្រូវជួបក្រុមU-23 អូស្ត្រាលី ។ ដោយឡែកនៅថ្ងៃទី៣១ ក្រុមឈ្នះត្រូវប្រកួតគ្នាដើម្បីប្រកួតដណ្តើមលេខ១ និងលេខ២ ចំណែកក្រុមដែលចាញ់ក៏ត្រូវប្រជែងគ្នាដើម្បីដណ្តើមយកលេខ៣ ជាបន្តទៀត ។ សម្រាប់ប្រាក់រង្វាន់វិញគឺក្រុមឈ្នះនឹងទទួលបាន ៦០០០០ ដុល្លារអាមេរិក ៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ