Southampton លត់ Liverpool ១-០ នៅទឹកដីខ្លួនឯងនៃប្រកួត EFL Cup យប់មិញ

January 12, 2017 08:52 AM 73

ក្រុមភ្ញៀវហង្សក្រហម Liverpool បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះ Southampton ក្នុងលទ្ធផល ១-០ នៅជើងទី១ នៃការប្រកួតពានរង្វាន់ EFL Cup  កាលពីយប់មិញនេះ  ។

ក្រោមក្រសែវភ្នែកទស្សនិកជនប្រមាណជាង ៣១៤៨០នាក់ នៅក្នុងទឹកដី St.Mary’s របស់ក្លឹប Southampton គឺកីឡាករ Nathan Redmond បានរកគ្រាប់បញ្ចូលទីនាំមុខមុន នៅនាទីទី ៨ ធ្វើឱ្យ អ្នកគាំទ្ររបស់ Southampton មានការត្រេកអរជាខ្លាំង។

នៅក្នុងវគ្គទី១នេះ ក្រុមទាំងពីរនេះធ្វើការ វាយសម្រុកគ្នា ទៅវិញទៅមកជាច្រើនលើក តែនៅតែគ្មានគ្រាប់ស៊ុតបញ្ចូលទីគ្នា ដោយក្រុមម្ចាស់ផ្ទះបាននាំមុខក្រុមភ្ញៀវមុនក្នុងលទ្ធផល ១ទល់នឹង០។

ឈាន ចូលតង់ទី២ Liverpool បានបង្កើនការវាយសម្រុកយ៉ាងខ្លាំងក្លាដោយម្ចាស់ផ្ទះ Southamton ជាអ្នកវាយបកវិញលឿនៗ ប៉ុន្តែនៅតែមិនអាចទម្លុះសំណាញ់របស់ Southampton បានឡើយ។  ខណៈក្រុមម្ចាស់ផ្ទះវិញ ក៏បានខំប្រឹង វាយបករកគ្រាប់បន្ថែមដែរ តែពុំបានសម្រេច ធ្វើឲ្យចប់ការប្រកួត Southamton បានទទួលជ័យជន្នះ លើ Liverpool ក្នុងលទ្ធផល ១-០  សម្រាប់ជើងទី១នេះ ។

សូមបញ្ជាក់ថា  Southampton នឹងវិលទៅទឹកដី Anfield របស់ហង្សក្រហម Liverpool វិញនា ថៃ្ងទី២៦ ខែមករាខាងមុខនេះ៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ