Super Star MSN របស់ FC Barcelona ស៊ុតម្នាក់១គ្រាប់ទម្លាក់ Bilbao ចេញពី Copa Del Rey (វីដេអូ)

January 12, 2017 09:25 AM 135

សម្រាប់ ការប្រកួតកាលពីយប់មិញ នៅក្នុងពានរង្វាន់ Copa Del Rey គឺក្រុមអ្នកមានបុណ្យ FC Barcelona បានយកឈ្នះលើក្រុម Bilbao ដោយលទ្ធផល 3-1 ដើម្បីបន្តដំណើរទៅ វគ្គ៨ក្រុមចុងក្រោយ។

ការប្រកួតដែលបានធ្វើឡើងនៅទឹកដី Camp Nou របស់ក្រុមយក្សអេស្ប៉ាញ Barcelona គឺក្នុងវគ្គទីមួយ ក្រុមម្ចាស់ផ្ទះបានវាយសម្រុកយ៉ាងខ្លាំង ដោយសារគេត្រូវការរកគ្រាប់ ហើយក៏ស៊ុតបានសម្រេច ដោយខ្សែប្រយុទ្ធ Luis Suarez នៅនាទីទី៣៥ ធ្វើឱ្យចប់វគ្គទីមួយ Barcelona បាននាំមុខមុន  Bilbao ក្នុងលទ្ធផល ១ទល់នឹង០។

ចូលដល់វគ្គទីពីរ បានត្រឹមតែ២នាទីទីប៉ុណ្ណោះ ពោលគឺ Barcelona ទទួលបានបាល់ពិន័យប៉េណាល់ទី ហើយក៏រកគ្រាប់ស៊ុតបញ្ចូលទីបាន ដោយខ្សែប្រយុទ្ធប្រេស៊ីល Neymar ក្រោយរូបគេខកខានស៊ុតបញ្ចូលទី អស់ចំនួន ១១ប្រកួតកន្លងមក។ កន្លងទៅមិនដល់បួននាទីទេ ក៏ត្រូវបាន Bilbao ទម្លុះសំណាញ់ទីវិញ ដោយកីឡាករ Saborit។ 

លុះចូលមកដល់នាទីទី៧៧ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានស៊ុតបញ្ចូលទីបានសម្រេច បង្កើនការនាំមុខមុន  ដល់ទៅ២គ្រាប់ ហើយក៏ជាគ្រាប់ជ័យជម្នះផងដែរ ធ្វើឲ្យចប់ការប្រកួត Barcelona បានយកឈ្នះលើ Bilbao ក្នុងលទ្ធផល ៣ទល់នឹង១ និងបានឡើងទៅវគ្គ៨  ក្រុមចុងក្រោយ។

គួរបញ្ជាក់ផងដែរថាក្រុមខ្លាំង Barcelona នឹងត្រូវ ជួបជាមួយអ្នកឈ្នះការប្រកួតរវាង Seville និងក្រុមអធិរាជស Real Madrid នៅយប់នេះ៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ