Man Utd និង Man City ត្រៀមប្រាក់មហាសាលនាំយកតារាឆ្នើម Lionel Messi របស់ក្រុម Barcelona មក Premier league

January 12, 2017 01:46 PM 335

ក្លឹបបិសាចក្រហម Man Utd និង ក្លឹបមេឃខៀវ Man City ត្រៀមប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់​ដោយ គ្រោងនាំយកខ្សែប្រយុទ្ធឆ្នើម​ Lionel Messi របស់ក្រុមអ្នកមានបុណ្យ FC Barcelona មកលេងនៅ Premier league នេះបើយោងតាមកាសែត The Sun។

ក្នុងនោះដែរ Man City ត្រៀមប្រាក់ ១០០លានផោន សម្រាប់ដំណើរការផ្ទេរនេះ ខណ:ដែលក្លឹបគ្រោងនឹងផ្តល់ឱ្យប្រាក់ឈ្នួលដល់ Messi រហូតទៅដល់ 800,000 ផោនក្នុងមួយសប្តាហ៏ដែល កុងត្រាមានរយ:ពេល ៥ឆ្នាំ។ ប្រសិនបើការផ្ទេរនេះអាចកើតឡើងពិតមែន ពោលគឺ  Messi  នឹងអាចជួបជុំគ្នាវិញជាមួយអតីតអ្នកចាត់ការទូទៅរបស់គេ គឺលោក Pep Guardiola   ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធអាហ្សង់ទីន វ័យ ២៩ឆ្នាំរូបនេះ នៅជាប់កុងត្រា រយ:ពេល ១៨ខែទៀត ជាមួយនឹង Barcelona៕ 

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ