ខ្សែប្រយុទ្ធប្រាក់ មុន្នីឧត្តម និងឈិន ឈឿន បានត្រឹមជូនពរក្រុមជម្រើសជាតិកម្ពុជា

January 12, 2017 03:18 PM 75

ដោយសារតែ មានបញ្ហារៀងៗខ្លួន ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម មកពីក្លឹបព្រះខ័នរាជស្វាយរៀង និងខ្សែបម្រើ ឈិន ឈឿន មកពីក្លឹបក្រសួងការពារជាតិ មិនអាចរួមដំណើរជាមួយក្រុមជម្រើសជាតិកម្ពុជា ចេញទៅ​ប្រកួតតទល់ ជាមួយក្រុមខ្លាំង អារ៉ាប់ប៊ីសាអូឌីតនាចុងសប្ដាហ៍នេះបានឡើយ។ យ៉ាងណាមិញ  ពួកគេក៏បានត្រឹមជូនពរមិត្តរួមក្រុមឱ្យ ទទួលបានជោគជ័យ ក្នុងបេសកកម្ម​ដើមឆ្នាំ២០១៧ នេះប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ចំពោះការប្រកួតរវាងក្រុមគោព្រៃកម្ពុជា ប៉ះ ក្រុមអារ៉ាប់រួមវិញ នឹងត្រូវ ធ្វើឡើងនៅលើទីលាននៃទីក្រុងអាបូដាប៊ី ប្រទេសអារ៉ាប់រួម នាវេលាម៉ោង ១១យប់(ម៉ោងនៅកម្ពុជា) នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ