Philippe Coutinho បង្ហើបថា ចង់ផ្លាស់ទៅ Barcelona ដោយក្តីរីករាយ

August 09, 2017 09:28 AM 190

ខ្សែបម្រើប្រយុទ្ធឆ្នើម Philippe ​Coutinho របស់ក្រុមហង្សក្រហម Liverpool ចង់​ទៅ​ចូលរួម​ជាមួយ​ Barcelona តែ​ចង់​ចេញ​ពីកីឡដ្ឋាន Anfield ដោយ​ក្ដី​​រីករាយ​។

Coutinho ជា​​គោលដៅ​ដ៏សំខាន់ ​សម្រាប់​ក្រុម​យក្សអេស្ប៉ាញ Barcelona ដើម្បីជំនួសតំណែងរបស់​ Neymar ដែល​ទើបតែបានផ្ទេរទៅកាន់​ Paris Saint-Germain ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​១៩៨​លាន​ផោន។

គួររំលឹកថា Barcelona ធ្លាប់បរាជ័យសំណើ​៧២​លាន​ផោន​ម្ដង​ហើយ ​កាល​ពី​ពីរ​សប្ដាហ៍​មុន​ ហើយ​ពេល​នេះ​ពួក​គេ​បាន​​​​ដំឡើង​ថ្លៃ​ខ្លួន​​ម្ដង​​ទៀត​ដល់​១០០​លាន​ផោន សម្រាប់​កីឡាករ​ប្រេស៊ីលរូបនេះ។ បើតាមប្រភពជិតស្និទ្ធរបស់ Coutinho បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​ចង់​ទៅ​ចូលរួម​ជាមួយ Barcelona មុន​ពេល​ទ្វារ​នៃទីផ្សារដោះដូរ​កីឡាករ​បិទ ​​នៅ​ចុង​ខែ សីហា​នេះ។

បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ​​បញ្ជាក់​ថា Barcelona មាន​ទំនុក​ចិត្តក្នុង​ការទិញយក Coutinho ​បាន​មុន​ចុង​សប្ដាហ៍​នេះ។ តែ​បើ​យោង​តាមប្រភព​​កាសែត Mundo Deportivo អះអាង​ថា Liverpool ​ចង់​បាន​កីឡាករ​ព័រទុយហ្គាល់ Andre Gomes របស់ Barca មកវិញប្រសិន​ពួក​គេ​បាត់​បង់ Coutinho៕ Source: Dailymail 

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ