Barcelona យល់ព្រមកិច្ចសន្យា 108.8 លានផោន ក្នុងការទិញយក Coutinho ពី Liverpool

August 09, 2017 09:44 AM 347

ក្រុមអ្នកមានបុណ្យ FC Barcelona បានយល់ព្រមកិច្ចសន្យាក្នុងតម្លៃខ្លួន ១០៨.៨លានផោនដើម្បី ចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធឆ្នើម Philippe Coutinho ពីក្រុមហង្សក្រហម Liverpool នេះបើយោងតាមរបាយការណ៍ក្នុងប្រទេសអេស្ប៉ាញ។

Coutinho ជា​​គោលដៅ​ដ៏សំខាន់មួយរូប ​សម្រាប់​ក្រុម​យក្សអេស្ប៉ាញ Barcelona ដើម្បីជំនួសតំណែងរបស់​ Neymar ដែល​ទើបតែបានផ្ទេរទៅកាន់​ Paris Saint-Germain ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​១៩៨​លាន​ផោន។

ក្លឹបយក្សក្នុងក្របខណ្ឌ​ La Liga មួយនេះបានចំណាយពេលតាមទាក់ទង Coutinho អស់រយ:ពេលជាច្រើនខែមកហើយ ដោយឥឡូវនេះពួកគេជឿថានឹងអាចឈានដល់ការចុះកិច្ចព្រមព្រៀងគ្នាមួយជាមួយនឹង Liverpool សម្រាប់នាំ Coutinho ដោយធ្វើឱ្យរូបគេក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតទី២ក្នុងប្រវត្តិសាស្រ្តបាល់ទាត់។

កាសែត ESPN និយាយថា អ្នកចាត់ការរបស់ក្រុមហង្សក្រហមលោក Jurgen Klopp ក៏បានយល់ព្រមសំណើរទិញយករបស់ក្រុម Barcelona ក្នុងតម្លៃខ្លួន 108.8 លានផោនផងដែរ៕ Source: The Sun

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ