Gareth Bale បដិសេធការចាប់អារម្មណ៍របស់ Man Utd ហើយលើកឡើងថារូបគេគ្មានបំណងផ្លាស់ទៅ Old Trafford ឡើយ

August 09, 2017 02:02 PM 190

ខ្សែបម្រើប្រយុទ្ធឆ្នើម Gareth Bale លើកឡើងថា​ រូបគេបានផ្តោតអារម្មណ៍យ៉ាងពេញទំហឹងលើភាពជោគជ័យថ្មីៗ ជាមួយនឹងក្រុម Real Madrid បន្ទាប់ពីបដិសេធការចាប់អារម្មណ៍ពីសំណាក់ក្រុមបិសាចក្រហម Manchester United មកលើរូបគេរួចមក។

គ្រូបង្វឹករបស់ Man Utd លោក Jose Mourinho បានរំពឹងថានឹងអាចចុះហត្ថលេខានាំយក Bale មុនពេលដែល Man Utd ទទួលរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមស្តេចស Real Madrid ដោយលទ្ធផល ២-១ ក្នុងពានរង្វាន់ UEFE Super Cup កាលពីយប់ថ្ងៃអង្គារ៍ម្សិលមិញនេះ។

ប៉ុន្តែអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះ បានសារភាពថា “អ្វីៗត្រូវបានបញ្ចប់” ដែលសំដៅលើការតាមប្រមាញ់យក Bale បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើម រូបនេះបានចាប់ផ្តើមលេងក្នុងតួនាទីយ៉ាងសំខាន់ដោយជួយឱ្យ Real Madrid យកឈ្នះលើ Man Utd កាលពីយប់មិញ។

កីឡាករសញ្ជាតិវែលន៍រូបនេះ បាននិយាយថា “រូបគេមិនបានទទួលផលប៉ះពាល់ដោយប្រសាសន៍របស់លោក Mourinho ព្រមទាំងពាក្យចរចាអារ៉ាមពាក់ព័ន្ធរូបគេជាមួយនឹង Man Utd ឡើយ"។

Bale បានបន្ថែមថា ខ្ញុំកំពុងតែផ្តោអារម្មណ៍លើការលេងបាល់ទាត់ និងពង្រឹងដល់សមត្ថភាពរបស់ខ្ញុំ។ ខ្ញុំរីករាយក្នុងការឈ្នះពានជាច្រើន ពិតណាស់ ខ្ញុំគ្មានបំណងផ្លាស់ទៅ Old Trafford ឡើយ ហើយក៏មិនមានអ្វីនិយាយលើសពីនេះដែរ៕ Source: Mirror

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ