លោក Zinedine Zidane លើកឡើងថា “ក្រុមរបស់លោកកំពុងតែស្រេកឃ្លានឈ្នះពានបន្ថែមទៀត”

August 10, 2017 09:02 AM 143

អ្នកចាត់ការទូទៅរបស់ក្រុមអធិរាជស Real Madrid លោក Zinedine Zidane បានលើកឡើងថា ក្រុមរបស់ខ្លួនកំពុងតែស្រេកឃ្លាន ក្នុងការឈ្នះពានបន្ថែមទៀត បន្ទាប់ពីបាន យកឈ្នះលើក្រុមបិសាចក្រហម Manchester United ដើម្បីគ្រងពានរង្វាន់ UEFA Super Cup កាលពីយប់ថ្ងៃអង្គារ៍កន្លងទៅ។

នៅក្នុងការប្រកួតកាលពីថ្ងៃអង្គារ៍នោះគឺ Casemiro បានបើកការនាំមុខនៅក្នុងនាទីទី ២៤ មុនពេលដែល Isco បានបន្ថែមមួយគ្រាប់ទៀត ក្នុងវគ្គទីពីរនាទី ៥៤។ Man Utd ក៏អាចសម្រេចរកគ្រាប់បាល់បញ្ចូលទី ដោយខ្សែប្រយុទ្ធចំណូលថ្មី Romelu Lukaku ប៉ុន្តែវាមិនគ្របគ្រាន់ក្នុងការយកឈ្នះ Real Madrid បានឡើយ។

លោក Zidane បាននិយាយបន្ថែមថា “ពួកយើងចង់ឈ្នះពានជាច្រើនទៀត ហើយថែមទាំងចង់បានខ្លាំងបំផុត។ យើងជាក្រុមដែលមានកីឡាករល្អៗនិងមានសមត្ថភាពជាច្រើន ហើយពួកគេបានព្យាយាមខ្លាំងណាស់ ទើបអាចសម្រេចគោលដៅនេះបាន”៕ Source: Goal

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ