លោក Jose Mourinho អង្វរករឱ្យប្រធានក្លឹប Man Utd ដាក់សំណើរ១០០លានផោនដើម្បីទិញយក Gareth Bale

August 10, 2017 09:34 AM 246

គ្រូបង្វឹករបស់ក្រុមបិសាចក្រហម លោក Jose Mourinho កំពុងតែអង្វរករឱ្យប្រធានក្លឹប Manchester United ដាក់សំណើរក្នុងទំហំប្រាក់ ១០០លានផោនដើម្បីចុះហត្ថលេខាទិញយកតារាឆ្នើម Gareth Bale របស់ក្រុមអធិរាជស​ Real Madrid។

គួររំលឹកថា លោក Mourinho បានប្រកាសជាសារធារណ:ថា អ្វីៗត្រូវបានបញ្ចប់ ដែលសំដៅលើការតាមទិញយកខ្សែប្រយុទ្ធសញ្ជាតិវែលន៍បន្ទាប់ពីរូបគេបានបង្ហាញខ្លួនក្នុងតំណែងដ៏សំខាន់ក្នុងការប្រកួត UEFA Super Cup ដោយជួយឱ្យ Real Madrid យកឈ្នះលើ Man Utd ដោយលទ្ធផល ២ទល់១ ដើម្បីគ្រងពានរង្វាន់ Super Cup ជាលើកទី៤ក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបកាលពីយប់ថ្ងៃអង្គារ៍កន្លងទៅ។

យ៉ាងណាមិញ​ បុរសជនជាតិព័រទុយហ្កាល់រូបនេះគ្រោងនឹងផ្តល់ប្រាក់ឈ្នួលចំនួន ៥ម៉ឺនផោនដើម្បីបញ្ចុះបញ្ចូល​អូសទាញ Bale ឱ្យផ្លាស់មក Old Trafford។  Bale បានបង្ហាញខ្លួនលើទីលានដើម្បីបំបាត់មន្ទិលសង្ស័យអំពីការចាកចេញរបស់គេនារដូវក្តៅនេះ បើទោះបីជាក្លឹបយក្សអេស្ប៉ាញមួយនេះអាចទិញបានកីឡាករវ័យក្មេង Kylian Mbappe ពី Monaco ជាមួយនឹងតម្លៃខ្លួន​១៦០លានផោនក៏ដោយ។

Gareth Bale លើកឡើងថា “ខ្ញុំរីករាយនឹងពុះពារសម្រាប់តំណែងរបស់ខ្ញុំ យើងទាំងអស់គ្នាកំពុងតែប្រឹងប្រែងសម្រាប់តំណែងរបស់ពួកយើង។ វាគ្មានអ្វីថ្មីនោះទេនៅក្នុងបាល់ទាត់ វាកើតឡើងស្ទើរគ្រប់តែក្លឹប អ្នកគ្រាន់តែចាត់ទុកវាជារឿងធម្មតា”៕ Source: The Sun

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ