Liverpool បដិសេធសំណើរ៩០លានផោនរបស់ក្រុម Barcelona ជាលើកទី២សម្រាប់ទិញយក Philippe Coutinho

August 10, 2017 10:14 AM 156

ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានធ្វើការបដិសេធសណើរ ១០០លានយូរ៉ូ(៩០លានផោន) ជាលើកទី២ ពីសំណាក់ក្លឹប Barcelona សម្រាប់ទិញយក Philippe Coutinho។

កីឡាករនាំលេងរបស់ក្រុម Liverpool រូបនេះត្រូវបានជាប់ទាក់ទិនជាមួយនឹងការផ្លាស់ទៅកាន់ក្រុមអ្នកមានបុណ្យ Barca ដែលទើបតែទទួលបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីការលក់តារាឆ្នើម Neymar ទៅឱ្យក្លឹប Paris Saint-Germain ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រា ១៩៩លានផោន។

យោងតាមកាសែត Telegraph បានឱ្យដឹងថា ក្លឹបយក្សក្នុងក្របខណ្ឌ La Liga ខាងលើបានដាក់សំណើរថ្មីមួយសម្រាប់ទិញយកខ្សែប្រយុទ្ធប្រេស៊ីលវ័យ២៥ឆ្នាំ បន្ទាប់ពីពួកគេបានបរាជ័យសម្រាប់សំណើរ ៧២លានផោននាពេលកន្លងទៅ ដោយត្រូវបានភាគីលោក Jurge klopp ធ្វើការច្រានចោលដោយលើកឡើងថា Coutinho មិនមែនសម្រាប់លក់ឡើយ។

រឿងរ៉ាវទាំងនេះបានលេចឮឡើងក្រោយ ពេលដែលសារព័ត៌មានចេញផ្សាយថា Coutinho អាចនឹងអវត្តមានសម្រាប់ការចាប់ផ្តើមរដូវកាលថ្មី បន្ទាប់ពីរូបគេបានខកខានហ្វឹកហាត់ជាមួយក្រុមដោយសារបញ្ហារបួសខ្នង៕  Source: Mirror

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ