លោក Jose Mourinho កើតទុក្ខមិនសុខចិត្តចំពោះគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Casemiro

August 10, 2017 02:01 PM 203

គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United គឺលោក Jose Mourinho បានបង្ហាញពីការកើតទុក្ខមិនសុខចិត្តចំពោះការមិនមានដាក់កាមេរ៉ាបចេ្ចកទេស ដើម្បីពិនិត្យមើលគ្រាប់បាល់បើកឆាករបស់ខ្សែបម្រើ Casemiro ដោយធ្វើឱ្យក្រុមរបស់លោកទទួលបរាជ័យក្រោមថ្វីជើងរបស់ក្រុមស្តេចស Real Madrid ក្នុងលទ្ធផល ២ទល់នឹង១ នៃការប្រកួតពានរង្វាន់ UEFA Super Cup កាលពីថ្ងៃអង្គារ៍កន្លងទៅ។

នៅក្នុងការប្រកួតនេះ ពោលគឺ Casemiro បានស៊ុតបើកការនាំមុខនៅក្នុងនាទីទី២៤ មុនពេលដែល Isco បានបន្ថែមមួយគ្រាប់ទៀតក្នុងតង់ទី២នាទី៥៤។ យ៉ាងណាមិញ Man Utd ក៏អាចធ្វើការវាយបកបានសម្រេច១គ្រាប់វិញផងដែរ ដោយខ្សែប្រយុទ្ធឆ្នើមចំណូលថ្មី Romelu Lukaku ប៉ុន្តែវាមិនគ្រាប់គ្រាន់នឹងយកឈ្នះ Real Madrid បានឡើយ។​ ក្រោយបញ្ចប់ការប្រកួតលោក Mourinho បានលើកឡើងថា “ខ្ញុំគិតថាពួកយើងធ្វើបានយ៉ាងល្អ។ 

ជាការពិតណាស់គ្រាប់បាល់មួយគ្រាប់របស់ពួកគេ គឺស្ថិតក្នុងជំហរក្រៅល្បែង(Offside) ។ ហើយប្រសិនបើមានកាមេរ៉ាបច្ចេកទេសណាមួយ នោះលទ្ធផលគឺអាចនឹង ១ទល់នឹង១ ដោយឈានទៅដល់វគ្គថែមម៉ោង”៕ Source: Goal

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ