លោក Antonio Conte ថា Chelsea ទិញយក Morata ព្រោះតែជឿទុកចិត្ត

August 11, 2017 09:09 AM 229

អ្នកចាត់ក្រុមតោខៀវ Chelsea លោក Antonio Conte បានលើកឡើងថា លោកបានចុះហត្ថលេខា ទិញយកខ្សែប្រយុទ្ធឆ្នើម Alvaro Morata សម្រាប់ក្រុម ពីព្រោះខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ គឺជាកីឡាករដែល លោកជឿទុកចិត្ត។

គួររំលឹកថាក្រុម Chelsea បានសម្រេចចិត្តទិញយកកីឡាករ Morata ពីក្រុមស្តេចស Real Madrid ក្នុងតម្លៃ ៦៥លានផោន កាលពីខែកក្កដាកន្លងទៅ ហើយរូបគេនឹងត្រូវជំនួសតំណែងរបស់ Diego Costa ដែលនឹងត្រៀមផ្លាស់ទៅកាន់ Athletico Madrid នាពេលឆាប់ៗខាងមុខ។

លោក Conte បាននិយាយប្រាប់សារព័ត៌មាន Sky Sports ថា “Morata គឺជាកីឡាករដដ៏ល្អមួយរូប។ គាត់នៅក្មេងណាស់ ប៉ុន្តែមានបទពិសោធន៍ច្រើន។ គាត់ត្រូវការបង្ហាញខ្លួនឱ្យបានច្រើននៅលើទីលាន ហើយរូបគេជាកីឡាករដែលខ្ញុំជឿទុកចិត្ត។ Morata កំពុងតែចាប់ផ្តើមយល់អំពីការលេងរបស់ក្រុមពួក យើងហើយ”៕ Source: The sun

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ