លោក Jurgen Klopp លើកឡើងថាពួកយើងនឹងមិកលក់ Coutinho ជាដាច់ខាត បើទោះបីជាតម្លៃថ្លៃយ៉ាងណាក៏ដោយ

August 11, 2017 10:37 AM 216

គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានធ្វើការព្រមានក្លឹប Barcelona ថា ក្រុមរបស់លោកនឹងមិនលក់ Philippe Coutinho ជាដាច់ខាត ទោះបីជាពួកគេឱ្យតម្លៃខ្លួនថៃ្លយ៉ាងណាក៏ដោយ បន្ទាប់ពី  Liverpool ទើបតែបានបដិសេធសំណើ ៩០លានផោន រួចមក។

ជាការពិតណាស់ក្រុមអ្នកមានបុណ្យ Barcelona កំពុងតែព្យាយាមដេញថ្លៃទិញយក Coutinho ដើម្បីជំនួសតំណែងរបស់ Neymar ដែលទើបតែបានផ្លាស់ទៅកាន់ក្រុមអ្នកមានបារាំង Paris Saint Germain ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រា ២២២លានយូរ៉ូ កាលពីសប្តាហ៍មុន។

លោក Jurgen Klopp បាននិយាយថា “Liverpool មិនមែនជាក្លឹប សម្រាប់លក់កីឡាកររបស់ខ្លួនឡើយ។ ពួកយើងនឹងមិនអនុញ្ញាតឱ្យ Coutinho ចាកចេញឡើយ ទោះទទួលបានប្រាក់ច្រើនយ៉ាងណាក៏ដោយ ពីព្រោះគោលដៅរបស់យើង គឺក្លាយជាក្រុមដ៏ល្អមួយលើពិភពលោក”៕ Source: goal

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ