Neymar អបអរសាទរដល់មិត្តរួមជាតិ Paulinho ដែលផ្លាស់មកកាន់ Barcelona

August 15, 2017 03:52 PM 210

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអ្នកមានបុណ្យ FC  Barcelona គឺកីឡាករ Neymar បានសម្តែងការអបអរសារទរដល់មិត្តរួមជាតិ Paulinho ដែលបានផ្លាស់មកចូលរួនៅ  Barcelona ថែមទាំងបានជូនពរថាសង្ឃឹមថា រូបគេនឹងរីករាយ ដូចគ្រាដែលរូបគេលេងនៅទីនោះ។

ជាការពិតណាស់ក្រុមយក្សអេស្ប៉ាញ Barcelona បានប្រកាសជាផ្លូវការណ៍ ក្នុងការទិញយក Paulinho ​វ័យ២៩ឆ្នាំ ពី Guangzhou Evergrande ក្នុងតម្លៃ ៤០លានយូរ៉ូ។

បន្ទាប់ពីទទួលដំណឹងភ្លាម Neymar ក៏បានបង្ហោះរូបភាពជាមួយ Paulinho នៅក្នុងបណ្តាញសង្គម Instagram ថា “ជូនពរអ្នកឱ្យទទួលបានជោគជ័យ។ ខ្ញុំសង្ឃឹមថា អ្នកនឹងរីករាយ ដូចគ្រាដែលខ្ញុំលេងនៅទីនោះ​”។

គួរបញ្ជាក់ឱ្យដឹងថា Paulinho គឺជាកីឡាករទីមួយដែលក្រុម Barcelona ទិញបានចាប់តាំងពីការចាកចេញរបស់ Neymar ទៅកាន់ Paris Saint Germain នាពេលថ្មីៗនេះ៕ ប្រភព: Goal

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ