អេហ្ស៊ីបរកឃើញទីក្រុងបុរាណអាយុកាលជាង៧,០០០ឆ្នាំដែលគេបោះបង់ចោល

November 24, 2016 10:27 AM 153

 

អេហ្ស៊ីបានរកឃើញទីក្រុងមួយមានអាយុជាង៧,០០០ឆ្នាំ និងវាលកប់សពដែលមានអាយុកាលមុនរជ្ជកាលដំបូងរបស់ខ្លួននៅខេត្តSohagភាគខាងត្បូង នេះបើតាមក្រសួងវត្ថុបុរាណបាននិយាយ។
 
ការរកឃើញនេះអាចជាប្រយោជន៍ដល់ឧស្សាហកម្មទេចរណ៍ដ៏ទន់ខ្សោយរបស់អេហ្ស៊ីប ដែលបានរងផលប៉ះពាល់ដើរថយក្រោយ ចាប់តាំងពីមានការបះបោរដែលបានផ្តួលរំលំ លោក Hosni Mubarak ក្នុងឆ្នាំ២០១១ ប៉ុន្តែនៅតែជាប្រភពចំណូលរូបិយបណ្ណបរទេសដ៏សំខាន់។
 
 
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទីក្រុងនេះទំនងជាបានផ្តល់ជម្រកដល់មន្ត្រីជាន់ខ្ពស់ និងអ្នកសាងសង់ផ្នូរ។ ការរកឃើញទីក្រុងនេះអាចផ្តល់នូវទស្សនយល់ឃើញថ្មីចំពោះ Abydos ដែលជាទីក្រុងដ៏ចំណាស់ជាងគេបង្អស់មួយក្នុងសម័យអេហ្ស៊ីបបុរាណ។ 
របកគំហើញនេះត្រូវបានធ្វើឡើងចម្ងាយ៤០០ម៉ែត្រពីប្រាសាទ Seti I ដែលជារំលឹករយៈពេលនៃអាណាចក្រថ្មី ទូទាំងទន្លេនីលរហូតមកដល់សព្វថ្ងៃគឺទីក្រុង Luxor។
 
ទីក្រុង Luxor។
 
បុរាណវិទូ ពីមុនមកបានរកឃើញ ខ្ទម បំណែកគ្រឿងស្មូន ឧបករណ៍ផលិតពីដែក និងផ្នូរខ្មោចដ៏ធំចំនួន១៥កន្លែង។
ក្រសួងបាននិយាយថា ទំហំរបស់ផ្នូរនៅទីវាលកប់សពមានទំហំធំជាងផ្នូរសពរាជវង្ស នៅទីក្រុងAbydos ដែលមានកាលបរិច្ឆេទមុនរាជវង្សដំបូង ដែលបង្ហាញពីមនុស្សដ៏សំខាន់ៗ ដែលត្រូវបានកប់នៅទីនោះ  និងពីមុខមាត់ខ្ពង់ខ្ពស់ក្នុងសង្គម អំឡុងយុគសម័យដើមនៃប្រវត្តិអេហ្ស៊ីបបុរាណ។
 
ឧស្សហកម្មទេសចរណ៍អេហ្ស៊ីបបានតស៊ូរើបឡើងវិញ ចាប់តាំងពីការបំផ្ទុះគ្រាប់បែកក្នុងយន្តហោះរុស្ស៊ី ដែលដឹកមនុស្ស២២៤នាក់ ចេញពីកន្លែងកម្សាន្តសមុទ្រក្រហម កាលពីខែតុលា ឆ្នាំ២០១៥។
អ្នកទេសចរជាង១៤.៧លាននាក់ បានមកទស្សនាអេហ្ស៊ីបក្នុងឆ្នាំ២០១០ បានធ្លាក់ចុះត្រឹម៩.៨លាននាក់ក្នុងឆ្នាំ២០១១។ នៅត្រីមាសដំបូងឆ្នាំ២០១៦នេះ អ្នកទេសចរ១.២លាននាក់បានធ្វើដំណើរមកកាន់អេហ្ស៊ីប គឺធ្លាក់ចុះពី ២.២លាននាក់ មួយឆ្នាំមុននេះ៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ