យានអវកាស SpaceShipTwo ទីពីរធ្វើតេស្តជោគជ័យ បន្ទាប់ពីបរាជ័យការធ្វើតេស្តលើកទី១បានបណ្តាលឱ្យអ្នកអវកាសម្នាក់ស្លាប់ (វីដេអូ)

December 05, 2016 01:40 PM 320

កាលពីថ្មីៗនេះ ការសែតល្បីៗនៅលើពិភពលោកបានចេញផ្សាយឱ្យដឹងថា យានអវកាស SpaceShipTwo ទី​ពីរ​របស់​ក្រុមហ៊ុន Virgin Galactic បានបញ្ចប់​ការធ្វើ​តេស្ត​របស់ខ្លួនដោយ​ជោគជ័យ​កាលពី​ម្សិលមិញ គឺ​ពីរ​ឆ្នាំ​ក្រោយពី​បុរស​ម្នាក់​បាន​ស្លាប់​នៅពេល​យន្តហោះ​ធ្លាក់​។​

​ យានអវកាស SpaceShipTwo ដែល​ត្រូវបាន​ឱ្យឈ្មោះថា  VSS Unity បាន​ចុះចត​នៅក្នុង​វាល​ខ្សាច់ Mojave រដ្ឋ California ប្រហែល ១០ នាទី​បន្ទាប់ពី​ផ្តាច់ខ្លួន​ចេញពី​យន្តហោះ​សណ្តោង WhiteKnightTwo ដែល​បាន​ចុះចត​ដោយ​សុវត្ថិភាព​ដូចគ្នា​។​

លោក Sir Richard ដែលជាស្ថាបនិករបស់​ក្រុមហ៊ុន Virgin Group បាន​ចូលរួម​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Virgin Galactic លោក George Whitesides និង​អ្នកមើល​ដទៃទៀត​ដើម្បី​ធ្វើ​ជាសាក្សី​ការធ្វើ​តេស្ត​ហោះហើរ ដោយ​ស្នាមញញឹម ខណៈ​ពី​ឡុ​ត VSS Unity ពីររូប​បាន​បញ្ជា​យានអវកាស​មក​ទី​សុវត្ថិភាព​វិញ៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ