យន្តហោះយោធារុស្ស៊ីមួយគ្រឿងបានធ្លាក់អំឡុងពេលចុះចតលើនាវាដឹកយន្តហោះ

December 06, 2016 08:37 AM 354

 

យន្តហោះយោធារុស្ស៊ីមួយគ្រឿងបានធ្លាក់ ខណៈដែលអ្នកបើកយន្តហោះរបស់គេប៉ុនប៉ងចុះចតនៅលើនាវាដឹកយន្តហោះនៅជិតប្រទេសស៊ីរី នេះបើតាមមន្ត្រីមួយរូបបានប្រាប់ឲ្យដឹង។
 
សារព័ត៌មានុស្ស៊ីបានរាយការណ៍ថា យន្តហោះ Su-33 Sukhoi កំពុងធ្វើការចុះចតនៅលើនាវាដឹកយន្តហោះឈ្មោះ Admiral Kuznetsov នៅសមុទ្រមេឌីទែរ៉ាណេ ។
ក្រសួងការពារជាតិបាននិយាយថា ពីឡុតដែលធ្វើដំណើរត្រឡប់ពីវាយឆ្មក់លើប្រទេសស៊ីរី បានរំដោះខ្លួនចេញពីយន្តហោះដោយសុវត្ថិភាព។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយសារតែការបរាជ័យខ្សែកាបរបស់ប្រព័ន្ធទាក់ចាប់យន្តហោះ យន្តហោះ Su-33 បានរត់ធ្លាក់ចេញពីនាវា។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថាប្រតិបត្តិការនៅលើប្រទេសស៊ីរី នឹងមិនប៉ះពាល់ទៅនឹងឧប្បត្តិហេតុនេះទេ។
នាវានោះគឺជានាវាមួយដែលបានឆ្លងកាត់ច្រកអង់គ្លេសក្នុងដំណើរឆ្ពោះទៅសមុទ្រមេឌីទែរ៉ាណែភាគខាងកើតកាលពីខែតុលា។
 
កាលពីខែវិច្ឆិកា យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងទៀត បានធ្លាក់ក្នុងសមុទ្រក្បែរប្រទេសស៊ីរី ខណៈដែលកំពុងហោះហើេរ ចេញពីនាវា Admiral Kuznetsov។ ពីឡុតនោះដែលបើកយន្តហោះ Mig-29K ក៏មានជីវិតដែរ នេះបើតាមក្រសួងការពារជាតិរុស្ស៊ីបានប្រាប់ឲ្យដឹង។
 
សកម្មជនស៊ីរីនិយាយកាលពីថ្ងៃចន្ទថា យន្តហោះស៊ីរី និងរុស្ស៊ី បានបង្កើតការវាយប្រហាររបស់ពួកគេទៅលើខេត្ត Idlib ដែលកាន់កាប់ដោយពួកឧទ្ទាម មួយថ្ងៃបន្ទាប់ពីការវាយឆ្មក់តាមអាកាសដែលបានសម្លាប់មនុស្សជាង៦០នាក់៕
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ