វីរបុរសអវកាសអាមេរិកដំបូងគេបង្អស់ក្នុងចំណោម៧នាក់ និងជាមនុស្សចុងក្រោយគេ បានស្លាប់ក្នុងវ័យ៩៥ឆ្នាំ

December 09, 2016 10:07 AM 220

 

ចេញពីវីរបុរសក្នុងសមរភូមិសង្គ្រាមទៅជាអ្នកអវកាស ក្រោយមកបានក្លាយជាព្រឹទ្ធសភា និងធ្លាប់បានឈរឈ្មោះជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតី គឺជាបុរសដែលបានឆ្លងកាត់ជីវិតមួយដ៏ពោរពេញទៅដោយសេចក្តីសុខ។
 
បន្ទាប់ពីហោះហើរក្នុងបេសកម្មប្រយុទ្ធបាន៥៩លើកនៅក្នុងសង្គ្រាមលោកលើកទី២ លោក Jonh Glenn បានចូលប្រឡូកក្នុងការជ្រើសរើសកម្មវិធី Mercury របស់អង្គការណាសា។ ក្នុងឆ្នាំ១៩៦២ លោក បានក្លាយជាអ្នកអវកាសជនជាតិអាមេរិកដំបូងគេក្នុងការចូលទៅក្នុងគន្លងផែនដី។ ច្រើនឆ្នាំក្រោយមកទៀត ក្នុងឆ្នាំ១៩៩៨ លោក បានក្លាយជាមនុស្សចាស់ជាងគេបង្អស់ ដែលហោះហើរក្នុងអវកាស ពេលដែលគាត់បានចូលរួមជាមួយក្រុមស្រាវជ្រាវ STS-95។
 
បន្ទាប់ពីចាកចេញពីអង្គការណាសា ឆ្នាំ១៩៦៤ លោក Glenn បានចូលបម្រើទ័ពសារជាថ្មី មុនពេលត្រូវបានផ្អាកការងារ ដោយសាររងរបួសក្នុងឆ្នាំ១៩៦៥។ ពេលនោះគាត់បានចូល បម្រើការងារឯកជន មុនពេលលេចមុខជាថ្មីក្នុងឆ្នាំ១៩៧០ សម្រាប់តំណែងព្រឹទ្ធសភា នៅរដ្ឋអូហៃយូ។ ទោះជាយ៉ាង ដំបូងគាត់បានចាញ់ តែក្នុងឆ្នាំ១៩៧៤ គាត់ទទួលបានតំណែងមួយ ដែលត្រូវគេបោះឆ្នោតជាប់ជា សមាជិកគណបក្សប្រជាធិបតេយ្យ។ រយៈពេលដ៏ខ្លីមួយ ឆ្នាំ១៩៨៣ ដល់១៩៨៤ លោក Glenn ក៏ជាបេក្ខភាពប្រធានាធិបតីមួយរូបដែរ តែបានបរាជ័យក្នុងការប្រកួតប្រជែងដំបូង។ គាត់បានដកខកខ្លួនក្នុងខែមិនា ឆ្នាំ១៩៨៤ តែនៅកាន់តំណែងក្នុងព្រឹទ្ធសភារហូតដល់ឆ្នាំ១៩៩៩។
 
ប៉៉ុន្មានថ្ងៃកន្លងទៅនេះ លោក Glenn ត្រូវបានគេបញ្ជូនទៅមជ្ឈមណ្ឌលសុខាភិបាល Wexner នៅរដ្ឋអូហៃយូ។ គ្រួសាររបស់លោក រួមមានភរិយាលោក ឈ្មោះ Annie បាននៅកំដរគាត់ ពេលដែលគាត់បានចែកឋានទៅ។ លោក ជាអ្នកអវកាសម្នាក់ក្នុងចំណោមអ្នកអវកាស៧នាក់ដំបូងបង្អស់របស់អង្គការណាសា៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ