ជប៉ុនតាមដានអ្នកជម្ងឺវង្វេងដោយប្រើ QR កូដបិទភ្ជាប់ក្រចកដៃ

December 09, 2016 02:06 PM 164

 

ទីក្រុងជប៉ុនមួយបានកំពុងតែតាមដានមនុស្សចាស់ដែលមានជម្ងឺវង្វេង ដោយការបិទភ្ជាប់ បាកូដដែលមានព័តមានផ្ទាល់ខ្លួន ដាក់នៅនឹងម្រាមដៃ និងម្រាមជើងអ្នកជម្ងឺ  នេះបើតាមព័ត៌មានផ្លូវការបានឲ្យដឹង។
 
ក្រុមហ៊ុនមួយនៅអ៊ីរីម៉ា ជិតទីក្រុងតូក្យូ បានបង្កើតប្រព័ន្ធតាមដានមួយសម្រាប់សមាជិកក្រុម សាធារណៈមួយដែល ប្រឈមនឹងការវង្វេងផ្លូវបាត់ពីផ្ទះ។
ស្ទីកឃ័រទំហំ១សមការ៉េ ដែលមានផ្ទុកអាសយដ្ឋាន លេខទូរសព្ទ និងលេខអត្តសញ្ញាណ សម្គាល់ខ្លួនសម្រាប់អ្នកប្រើប្រាស់និមួយៗ។
 
សេវាឥតគិតថ្លៃនេះ ដែលត្រូវបានគេដាក់ឲ្យដំណើរការនៅខែនេះ ជាលើកទីមួយនៅជប៉ុន។
គំនិតផ្តួចផ្តើមនេះ ដែលប្រើប្រាស់ QRកូដ ត្រូវបានគេបង្កើតឡើងដើម្បីជួយឲ្យជួបជុំសមាជិកក្រុមគ្រួសារ របស់ពួកគេឡើងវិញដែលមានវ័យចំណាស់ ក្នុងហេតុការណ៍ណាមួយដែលពួកគេវង្វេងបាត់ នេះបើយោងទៅតាមការិយាល័យសុខមាលភាពអ៊ីរីម៉ា។
 
បច្ចេកវិទ្យានេះអនុញ្ញាតឲ្យប៉ូលីសទទួលបានព័ត៌មានលំអិតរបស់មនុស្សដែលរស់នៅទីក្រុងនោះ ព្រមទាំងមានលេខទូរសព្ទ និងព័ត៌មានលំអិត បានយ៉ាងងាយស្រួលដោយគ្រាន់តែស្កែនកូដនោះជាការស្រេច។
 
មន្ត្រីមួយរូបបានប្រាប់អ្នកយកព័ត៌មានថា វិធីសាស្ត្រថ្មីនេះផ្តល់ប្រយោជន៍ច្រើនណាស់។
 "មានស្ទីកឃ័រ ID រួចទៅហើយសម្រាប់ប្រើជាប់អាវ ឬស្បែកជើង ប៉ុន្តែឪពុកម្តាយដែលមានជម្ងឺវង្វេង តែងតែមិនបានពាក់របស់ទាំងនោះទេ"។
ស្ទីកឃ័រដែលមិនជ្រាបទឹកនេះ ដែលវាស្អិតជាប់មានរយៈពេលជាមធ្យម២សប្តាហ៍ អាចស្រួលប្រើជាងរបស់ផ្សេងទៀត ដូចជាស្លាកសម្គាល់ ដែលត្រូវបានគេភ្ជាប់ទៅនឹងក្រចកជើង និងពាក់នៅខាងក្រោមស្រោមជើងជាដើម។
ជប៉ុនកំពុងតែប្រឈមនឹងប្រជាជនដែលមានវ័យចំណាស់ ដែលមានជាងមួយភាគបួននៃពលរដ្ឋដែលមានអាយុ៦៥ឆ្នាំ ឬ លើសពីនេះ។
 
ចំនួននេះនឹងកើនឡើងដល់ទៅ៤០% ត្រឹមឆ្នាំ២០៥៥ ជាមួយនឹងចំនួនប្រជាជនដែលត្រូវគេរំពឹងថាថយពីបច្ចុប្បន្ន១២៧លាន មក៩០លាននាក់៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ