ព្រិលធ្លាក់នៅវាលខ្សាច់សាហារាជាលើកទីមួយក្នុងរយៈពេល៣៧ឆ្នាំកន្លងមកនេះ

December 22, 2016 11:24 AM 168

 

ទីក្រុង Ain Sefra របស់ប្រទេសអាល់ហ្សេរី ស្ថិតនៅជ្រៅក្នុងវាលខ្សាច់សាហារា ដ៏ក្តៅ ស្ងួតហួតហែង ត្រូវគេប្រទះឃើញធ្លាក់ព្រិលកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ។ វាជាព្រិលលើកទីមួយហើយ ដែលបានធ្លាក់នៅក្នុងតំបន់នោះក្នុងរយៈពេល៣៧ឆ្នាំ កន្លងមកនេះ។
 
កាលពីលើកចុងក្រោយ ព្រិលតូចៗទាំងនេះ ត្រូវបានគេរាយការណ៍ថា បានធ្លាក់នៅទីនេះម្តងដែរ គឺពេលដែលមានព្យុះរយៈពេលខ្លីមួយបានបោកបក់មកលើទីក្រុងនេះកាលពីឆ្នាំ១៩៧៩។
ទីក្រុងមួយក្នុងចំណោមទីក្រុងមួយចំនួនទៀត ដែលយកឈ្មោះថា 'ច្រកទៅវាលខ្សាច់' ទីក្រុងAin Sefra នេះស្ថិតនៅកម្ពស់ ១០៧៨ម៉ែត្រពីលើកំពស់ទឹកសមុទ្រ ហើយវាហ៊ុំព័ទ្ធទៅដោយភ្នំអាត្លាស់។
សាហារា គឺជាវាលខ្សាច់ដ៏ក្តៅធំជាងគេបង្អស់ក្នុងពិភពលោក ហើយ ផ្ទៃក្រឡារបស់វាជាង៩លានគីឡូម៉ែត្រ គ្របដណ្តប់ភាគច្រើនបង្អស់នៅអាហ្វ្រិកខាងជើង។
 
ព្រមទាំងជាកន្លែងមួយក្នុងចំណោមកន្លែងដែលរាំងស្ងួតបង្អស់នៅក្នុងភពផែនដីនេះ វាជាកន្លែងដែលក្តៅបំផុត ដែលសីតុណ្ហភាពនៅទីនេះអាចឈានទៅដល់៥០អង្សារសេ៕
 
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ