អង្គការ ណាសា អះអាងថា នេះគឺជារូបស្លាបព្រាដ៏ធំដែលថតឃើញនៅលើភពព្រះអង្គារ

December 27, 2016 09:05 AM 364

ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ជឿជាក់​ថា​ ពូកគេបាន​ស្វែង​រក​ឃើញ​​តម្រុយ​សំរាប់កា​រសិក្សា​អំពីជីវិតរស់​ ​លើ​​ភព​​​ព្រះអង្គារ​ជាមួយនិង​​ភស្ដុក​តា​ង​​ជាស្លាប​ព្រាដ៏ធំ​។ រូប​ភាព​ដែលបង្ហាញ​ចេញ​ពីអង្គការស្រាវជ្រាវ​​​​របស់  ណាសា បានអោយ​​ឃើញ​ពី​​​រូប​ភាព​ស្លាប​ព្រា​ដ៏ធំ​នៅ​​​លើ​ផែន​ដី​ពណ៌​ក្រហម​​​​នៃ​​​ផ្ទៃខាង​​លើ​​នៃ​ដី​ខ្សាច់​​។

តាមរយៈ​ការ​​រក​ឃើញ​ស្លាបព្រានៅ​​លើ​ភព​ព្រះអង្គារ​ជាមួយនិងការ​អះអាង​ថា នេះគឺជាតឹក​តាង​​នៃការវិវត្ដិ​ជីវិត​នៅ​​លើ​ផែន​ដី​​។ ចំណែកឯវត្ថុ​ផ្សេងទៀត​​ដូចជា ចិញ្ចៀន ស្រោម​ដៃ​ក៏ធ្លាប់​​​ត្រូវ​បាន​រក​ឃើញ​​នា​ពេល​កន្លង​មក​ផង​ដែរ​។ ​យោ​ង​តាម​​វីដេអូ​មួយ​ដែល​បាន​ធ្វើអោយ​​​មានការ​ចាប់អារម្មណ៍ដោយ​សាររូ​បភាព​​ស្លាប​ព្រាដ៏ធំ​នៅ​លើភព​ព្រះអង្គារបាន​​បង្ហាញ​ញ​យ៉ាង​​ច្បាស់​​​ទាំងនេះវាពិតជាធ្វើអោយ​ភ្ញាក់​​ផ្អើលយ៉ាង​​​ខ្លាំង​​ ហើយស្លាប​ព្រានោះ​​ប្រហែលជាសល់​ពី​អ្វីមួយ​​ជាក់ជាមិន​ខាន​​។

តឹកតាង​ទាំងនេះបានជម្រុញ​​អោ​យអ្នកសិក្សាអះអាង​​​ថា​ “វា​គឺជាលើកទីពីរហើយ​​ដែល​ពួកគេបាន​ប្រទះឃើញ​ស្លាបព្រាដ៏ធំនេះ​ ហើយវាប្រហែលជាសញ្ញាអោយ​ដឹង​អំពី​ជីវិត​​ដ៏អស្ចារ្យ​នៅ​​លើ​ភពព្រះអង្គារ​ផង​ដែរ​”។

ប៉ុន្តែក៏មាន​មតិជាច្រើន​យល់ថា វាមិនមែន​ដូច​​ទៅ​និង​អ្វីដែលបាន​លើក​ឡើង​ខាង​​លើ​​នោះទេ វា​អាចគ្រាន់​តែ​​ជា​បានរូប​ភាព​បំភាន់​ភ្នែក​តែ​ប៉ុណ្ណោះ​៕

ដោយ៖ សូ​ ណែត

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ