ចិនមានបំណងឡើងទៅភពអង្គារត្រឹមឆ្នាំ២០២០

December 29, 2016 09:49 AM 105

 

ទីក្រុងប៉េកាំង៖ មហិច្ឆិតា​និងកម្មវិធីអវកាសកំពុងតែលូតលាស់យ៉ាងរហ័សរបស់ចិនកំពុងតែផ្តោតការយកចិត្តទុកដាក់ទៅលើការចុះចតនៅលើផ្នែកងងឹតរបស់ភពព្រះចន្ទត្រឹមឆ្នាំ២០១៨​ ហើយនឹងទៅដល់ភពអង្គារមុនឆ្នាំ២០២០ខាងមុខ។
 
ទីភ្នាក់ងារអវកាសរបស់ប្រទេសនេះបានរៀបចំសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារដើម្បីប្រារព្ធពិធីការផ្សព្វផ្សាយពីឯកសារគោលនយោបាយ និងបានគូសបញ្ជាក់ពីគោលបំណងរបស់រដ្ឋាភិបាលចំពោះការរុករកនៅក្នុងអវកាសស៊ីជម្រៅ។
លោក Wu Ynahua អនុប្រធានរដ្ឋបាលអវកាសជាតិ បាននិយាយថា ទីក្រុងប៉េកាំងមានបំណងធ្វើការស្រាវជ្រាវនៅលើភពអង្គារជាលើកដំបូងនៅអំឡុងឆ្នាំ២០២០ ដោយវើដំណើរក្នុងគន្លងតារា​ និងធ្វើការរុករកដោយគ្មានដែនកំណត់ ដែលធ្វើទៅតាមបេសកម្មទីពីរដែលមានបញ្ចូលការប្រមូលគំរូសំណាកដីនៅលើផ្ទៃភពអង្គារ។
គាត់បាននិយាយថា ផែនការផ្សេងទៀត ក៏មានការបញ្ជូនការស្រាវជ្រាវនៅភពព្រហស្បតិ៍ និងព្រះចន្ទរបស់វាដែរ។
 
គាត់បាននិយាយទៀតថា គោលបំណងជាទូទៅរបស់ពួកយើង ត្រឹមខ្ទង់ឆ្នាំ២០៣០​ ប្រទេសចិននឹងស្ថិតនៅក្នុងចំណោមមហាអំណាចអវកាសដ៏ធំក្នុងពិភពលោក។
ប្រទេសចិនមានការយឺតយ៉ាវក្នុងការប្រឡងប្រណាំងក្នុងទីអវកាស ដែលខ្លួនមិនបានបញ្ជូនផ្កាយរណបដំបូងរបស់ខ្លួនចូលក្នុងអវកាសរហូតដល់ឆ្នាំ១៩៧០ គឺបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូនមនុស្សលើកដំបូងនៅលើភពព្រះចន្ទ។
 
អវកាសយានិកចិន Jing Haipeng (រូបខាងឆ្វេង) និងលោក Chen Dong 
 
ប៉ុន្តែច្រើនឆ្នាំក្រោយមក​ ចិនបានចំណាយលុយពាន់លានដុល្លា​និងធនធានផ្សេងៗទតៀទៅក្នុងការស្រាវជ្រាវ​និងការបណ្តុះបណ្តាល។
ចាប់តាំងពីឆ្នាំ២០០៣មក​ ប្រទេសចិនបានបោះជំហ៊ានចូលក្នុងអវកាស ដោយបានចុះចតយាន្តមួយនៅលើភពព្រះចន្ទ និងបានបាញ់បង្ហោះមន្ទីរពិសោធន៍អវកាសមួយដែលខ្លួនសង្ឃឹមថាជាការត្រួសត្រាយផ្លូវសម្រាប់ស្ថានីយ៍អវកាសដែលមានទម្ងន់២០តោន។
ចិនក៏បានបញ្ជូនក្រុមអ្នកអវកាសរបស់ខ្លួនចូលទៅក្នុងអវកាសរួចហើយដែរ ដែលចិនពេលនេះកំពុងតែឈរក្នុងលំដាប់លេខរៀងទីបីក្នុងពិភពលោក បន្ទាប់ពីរុស្ស៊ី​និងសហរដ្ឋអាមេរិក៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ