ដឹងថាកូរ៉េខាងជើងនិយាយពាក្យអ្វីសម្រាប់ស្វាគមន៍ឆ្នាំ២០១៧នេះទេ?

January 02, 2017 09:53 AM 462

 

លោក គីម ជុងអ៊ុន បានថ្លែងស្វាគមន៍នៅក្នុងការអបអរសាទរឆ្នាំថ្មីដោយផ្សព្វផ្សាយថា គាត់ជិតបាញ់បង្ហោះមីស៊ីលឆ្លងទ្វិបនាពេលខាងមុខនេះហើយ។
 
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រើប្រាស់សារនៅចំថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ដោយនិយាយថា ប្រទេសរបស់គាត់ ស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការអភិវឌ្ឍន៍មីស៊ីលចម្ងាយឆ្ងាយ។
 
នៅក្នុងសន្ទកថាដែលផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក គីម បាននិយាយថា កូរ៉េខាងជើងពេលនេះខិតកាន់តែជិត ដែលអាចបាញ់បង្ហោះមីស៊ីលឆ្លងទ្វិប(ICBM)។
 
គាត់បាននិយាយថា "ការស្រាវជ្រាវ​និងការអភិវឌ្ឍន៍នៃការបំពាក់អាវុធទំនើបបំផុតមួយ កំពុងតែដំណើរការយ៉ាងសកម្ម ហើយការត្រៀមរៀបចំបាញ់បង្ហោះរ៉ូកែត ICBM ក៏ដល់ដំណាក់កាលចុងក្រោយវាដែរ"។
 
ក្រោមការគ្រប់គ្រងរបស់លោក គីម ដែលបានឡើងកាន់អំណាចកាលពីឆ្នាំ២០១១ កូរ៉េខាងជើងត្រូវបានគេមើលឃើញកើនឡើងជាលំដាប់នៅក្នុងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរបស់គេ។
 
ក្នុងឆ្នាំ២០១៦ មានការសាកល្បងអាវុធនុយក្លេអ៊ែពីរដង។
 
ថ្វីបើវាកំពុងតែដំណើរការ អ្នកជំនាញជឿថា កូរ៉េខាងជើងត្រូវចំណាយពេលច្រើនឆ្នាំទៀត ចំពោះមីស៊ីលឆ្លងទ្វិបដែលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែ ដែលអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ