ការគំរាមពីរលកយក្សស៊ូណាមិបានឆ្លងផុត បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត7.2 រ៉ិចទ័នៅក្បែរកោះFiji

January 04, 2017 08:44 AM 144

 

ទីក្រុងស៊ីដនី៖ គ្រោះរញ្ជួយដី ៧.២ដ៏រាក់មួយបានវាយប្រហារនៅក្បែរឆ្នេរសមុទ្រនៃប្រទេស Fiji កាលពីថ្ងៃពុធ នេះបើតាមការស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក(USGS) បាននិយាយថា ប៉ុន្តែមិនមានរបាយការណ៍នៃការខូចខាត ហើយការព្រមានពីរលកយក្សស៊ូណាមិ ក៏ត្រូវបានដកចេញដែរ។
រញ្ជួយដីនេះបានវាយប្រហារនៅជម្រៅ១៥គម ចម្ងាយប្រហែល២២១គមពី Nadi និង២៨៣គមពីទីក្រុងSuva ប្រទេសFiji ហើយកើតមានរលកតូចៗពីរបន្ទាប់ពីរញ្ជួយ។
មជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិប្រចាំប៉ាស៊ីហ្វិក ជាបឋមបាននិយាយថា រលកដ៏គ្រោះថ្នាក់អាចកើតមានក្នុងរង្វង់៣០០គមពីកន្លែងកើតហេតុ ប៉ុន្តែក្រោយមកបានរាយការណ៍ថា ការគំរាមនោះបានឆ្លងផុតទៅហើយ។
អ្នកស្រុកនៅ Nadi ភាគខាងលិចនៃកោះហ្វីជី បាននិយាយថា ពួកគេមានអារម្មណ៍រញ្ជួយតិចៗ ប៉ុន្តែមិនមានរបាយការណ៍ពីការខូចខាតអ្វីទេ។
តំបន់នេះស្ថិតនៅក្នុងរង្វង់ភ្នំភ្លើងនៅសមុទ្រប៉ាស៊ីហ្វិក ដែលជាតំបន់មានភ្នំភ្លើងដ៏សកម្ម  ជាញឹកញាប់ពើបប្រទះនឹងគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ