កូរ៉េខាងជើងបញ្ចប់សំណង់កំពង់ផែសម្រាប់សាងសង់នាវាមុជទឹកទម្ងន់១០,០០០តោន

January 06, 2017 03:25 PM 129

 

សេអ៊ូល៖ កាលពីថ្មីៗនេះកូរ៉េខាងជើងបានបញ្ចប់កំពង់ផែដ៏ធំមួយដែលមានសមត្ថភាពសាងសង់ នាវាមុជទឹកប្រភេទ១០,០០០០តោននៅកន្លែងផលិតនាវានៅស៊ិនប៉ូ Sinpo  ខាងត្បូងខេត្ត Hamkyong នេះបើតាមប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកដែលតាមដាន នៅទីក្រុងសេអ៊ូលបានរាយការណ៍កាលពីថ្ងៃសុក្រ។
 
ស្របទៅតាមការណែនាំឲ្យសាងសង់នាវាមុជទឹកទម្ងន់១០,០០០តោនរបស់មេដឹកនាំកូរ៉េខាងជើងលោក គូូូីម ជុងអ៊ុន កាលពីឆ្នាំ២០១៤ កំពង់ផែដែលមានស្រាប់នៅ ស៊ិនប៉ូ ត្រូវបានគេពង្រីកបន្ថែម នេះបើតាមវិទ្យុអាស៊ីសេរីដែលបានដកស្រង់ប្រភពពីកូរ៉េខាងជើង។
ប្រភពនោះបាននិយាយថាកន្លែងផលិតនាវានេះមានបណ្តោយ១៨០ម និងទទឹង២៥ម៉ែត្រ។
វិស្វករ និងអ្នកបច្ចេកទេសដែលមានបទពិសោធន៍ កំពុងធ្វើការនៅកន្លែងផលិតនាវានៅ Chongjin ខាងជើងខេត្ត Hamkyong ព្រមទាំងសាច់ញាតិរបស់ពួកគេក៏បានផ្លាស់ទៅនៅស៊ិនប៉ូនោះដែរដើម្បីផលិតនាវាមុជទឹក នេះបើតាមប្រភពនោះបានឲ្យដឹង។
 
ប្រភពនោះបានបន្ថែមទៀតថា ក្រៅពីនោះ នាវាមុជទឹកប្រភេទ៣,០០០តោន បច្ចុប្បន្នក៏កំពុងតែស្ថិតក្រោមការសាងសង់នៅកន្លែងផលិតនាវានៅស៊ិនប៉ូ​និងChongjin ។

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ